គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តការសន្យាស្ដីពីការងារ

(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែតុលា ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាម គណៈប្រតិភូសភាអឺរ៉ុបដឹកនាំដោយលោក Bernd Lange ប្រធានគណៈកម្មាធិការ ពាណិជ្ជកម្មអន្តរជាតិនៃសភា (INTA) បានជួបធ្វើការជាមួយរដ្ឋមន្រ្តីក្រសួង ការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung។
គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់វៀតណាមក្នុងការអនុវត្តការសន្យាស្ដីពីការងារ - ảnh 1រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung (នៅកណ្ដាលខាងស្ដាំ) ជួបធ្វើការជាមួយ ប្រធាន INTA លោក Bernd Lange នៅក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុបកាលពីខែមិថុនាឆ្នាំ២០១៩កន្លងទៅ (រូបថត៖ MOLISA)

  គោលដៅនៃដំណើរទស្សនកិច្ចលើកនេះគឺបំភ្លឺអោយបានច្បាស់នូវបញ្ហានៅសេសសល់ ព្រមទាំងផ្ដល់អនុសាសន៍សម្រាប់សមាជិកសភាអឺរ៉ុប ក្នុងដំណើរការពិចារណា អនុម័តលើកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀង EVIPA។ នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមលោក Dao Ngoc Dung បានអះអាងថា៖

        “វៀតណាមកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់និងប្រកបដោយប្រសិទ្ធភាពនូវការ សន្យានានាជាមួយ EU ស្ដីពីការងារ។ ក្រោយពីរដ្ឋសភាអនុម័តលើអនុសញ្ញា៩៨ រួចមក រដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងអនុវត្តជាក់ស្ដែងខ្លឹមសារនេះ។ រដ្ឋសភា ក៏បានចំណាយពេលជាច្រើនដើម្បីពិភាក្សាអំពីច្បាប់ការងារផងដែរ។ ច្បាប់នេះ បានលើកត្រដែតនូវសិទ្ធិស្វ័យសម្រេច ស្វ័យព្រមព្រៀងនិងស្វ័យចរចារបស់ពល ករនិងអង្គការពលកម្ម។ រាល់បញ្ហាដូចជាពេលវេលាធ្វើការក្រៅម៉ោង ការកែប្រែ អាយុចូលនិវត្តន៍ ការអភិវឌ្ឍអង្គការតំណាងរបស់ពលករនៅសហគ្រាស បញ្ហាធ្វើ កុបកម្ម ជាដើម សុទ្ធតែបានកំណត់យ៉ាងច្បាស់លាស់ក្នុងច្បាប់។ វៀតណាមក៏ បានខិតខំប្រឹងប្រែងតភ្ជាប់ខ្លឹមសារស្ដីពីពាណិជ្ជកម្មជាមួយនឹងសន្តិសុខសង្គម និងការអភិវឌ្ឍមនុស្សប្រកបដោយចីរភាព ផងដែរ”។

        ចំណែកឯប្រធាន INTA លោក Bernd Lange បានវាយតម្លៃថា៖

        “រហូតមកដល់ពេលនេះ អនុសញ្ញាជាសារវ័ន្តមួយរបស់ ILO ត្រូវបានវៀត ណាមអនុម័ត ហើយអនុសញ្ញានៅសេសសល់ទាំងពីរត្រូវបានដាក់បញ្ជូលក្នុង ច្បាប់ការងារធ្វើវិសោធនកម្មដែលរដ្ឋសភាកំពុងពិចារណានិងអនុម័ត។ ខ្ញុំវាយ តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនោះ។ អាចនិយាយបានថា ច្បាប់ការងារ ធ្វើវិសោធនកម្មនេះ ជាកត្តាដ៏សំខាន់ពិសេសដើម្បីអោយបណ្ដាសមាជិកសភា អឺរ៉ុបពិចារណា មុនពេលបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀងទាំងពីរនាពេល ខាងមុខ”។

        INTA គ្រោងនឹងបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-EU (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ (EVIPA) នាខែមករាឆ្នាំ២០២០ ហើយបន្ទាប់នោះសភាអឺរ៉ុបនឹងបោះឆ្នោតនាខែកុម្ភៈឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ