គណៈកម្មាធិការមជ្ឈិមបក្សយល់ព្រមឲ្យលោក Vo Van Thuong ចុះចេញពីតំណែងជាប្រធានរដ្ឋវៀតណាម និងប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខសម្រាប់អាណត្តិ ២០២១ - ២០២៦

(VOVWORLD) - នាថ្ងៃទី ២០ មីនា នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ) គណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម នីតិកាលទី ១៣ បានបើកកិច្ចប្រជុំដើម្បីពិចារណា និងផ្តល់យោបល់លើការយល់ព្រមឲ្យចុះចេញពីតំណែង និងបញ្ឈប់ពីការងារ ចំពោះលោក Vo Van Thuong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខសម្រាប់អាណត្តិ ២០២១ - ២០២៦។

លោក Vo Van Thuong គឺជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស និងរដ្ឋ ដែលទទួលបានការបណ្តុះបណ្តាលជាមូលដ្ឋាន មានភាពធំដឹងក្ដីពីថ្នាក់មូលដ្ឋាន ហើយត្រូវ បានចាត់តាំងឱ្យកាន់តំណែងជាអ្នកដឹកនាំសំខាន់ៗជាច្រើនរបស់បក្ស និងរដ្ឋ។ យ៉ាង ណាក៏ដោយ ថ្មីៗនេះ យោងតាមរបាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងស្ថាប័នមានសមត្ថកិច្ច លោក បានរំលោភបំពានលើបទប្បញ្ញត្តិស្តីពីអ្វីដែលបក្ខជន មិនត្រូវធ្វើ និងបទប្បញ្ញត្តិស្តីពីការទទួលខុសត្រូវក្នុងការធ្វើជាគំរូរបស់កម្មាភិបាល បក្ខជន ដំបូងបង្អស់គឺសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ហើយទទួលខុសត្រូវក្នុងនាមជាប្រមុខ ស្របតាម បទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់រដ្ឋ។ ដោយដឹងច្បាស់ពីការទទួលខុសត្រូវរបស់ ខ្លួននៅចំពោះមុខបក្ស រដ្ឋ និងប្រជាជន លោក Vo Van Thuong បានដាក់ពាក្យសុំចុះ ចេញពីមុខតំណែងដែលត្រូវបានចាត់តាំង និងបញ្ឈប់ពីការងារ។
ដោយផ្អែកលើបទប្បញ្ញត្តិបច្ចុប្បន្នរបស់បក្ស រដ្ឋ និងពិចារណាលើគោលបំណង របស់ លោក Vo Van Thuong គណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រមឲ្យលោក Vo Van Thuong ចុះចេញពីតំណែងដូចខាងក្រោម៖ សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៣ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គម និយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខសម្រាប់អាណត្តិ ២០២១ - ២០២៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ