គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមគប្បីលើកត្រដែតនូវតួនាទីបដិវាទ

គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមគប្បីលើកត្រដែតនូវតួនាទីបដិវាទ - ảnh 1
មុនពេលកសាងច្បាប់ សមត្ថកិច្ចនានាគប្បីស្ដាប់មតិរបស់សមាគមផ្នែក វិជ្ជាជីវៈនានា
ក៏ដូចជាបណ្ដាអង្គភាពអាជីវកម្មដែលត្រូវជះឥទ្ធិពលដោយផ្ទាល់ផងដែរ

(VOVworld) - នាព្រឹកថ្ងៃទី២៧ ឧសភា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម គណៈកម្មការអចិន្ត្រៃនៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បាន
រៀបចំជំនួបផ្ទៀងស្ដាប់មតិរបស់អង្គភាពអាជីវកម្មនៅទីក្រុងអំពីរាល់ ការជំពាក់ជំពិន ការលំបាកក្នុងដំណើរការផលិតកម្ម ធ្វើអាជីវកម្ម។នៅទីនេះ បណ្ដាអង្គភាពអាជីវកម្ម
បានស្នើរឲ្យមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមគប្បីលើកត្រដែតតួនាទីឃ្លាំមើលនិង
បដិវាទ មុននិងក្រោយពីកសាងច្បាប់ ជាពិសេសគឺ ឃ្លាំមើលការអនុវត្តច្បាប់។ស្ដីពី
បញ្ហាកសាងច្បាប់ បណ្ដាអង្គភាពអាជីវកម្មបាន ថ្លែងថា មុនពេលកសាងច្បាប់ សមត្ថកិច្ចនានាគប្បីស្ដាប់មតិរបស់សមាគមផ្នែក វិជ្ជាជីវៈនានា ក៏ដូចជាបណ្ដាអង្គ
ភាពអាជីវកម្មដែលត្រូវជះឥទ្ធិពលដោយផ្ទាល់ ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ