គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីខ្លឹមសារនិងរបៀបបំពេញបេសកកម្ម

គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមចាំបាច់ត្រូវផ្លាស់ប្ដូរថ្មីខ្លឹមសារនិងរបៀបបំពេញបេសកកម្ម - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សវៀតណាមលោក Nguyen Thien Nhan ធ្វើជាអធិបតីសន្និសីទ (រូបថត៖VOV)

(VOVworld) - នៅសន្និសីទក្រុមប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ
វៀតណាមលើកទី៩ នីតិកាលទី៨ នាព្រឹកថ្ងៃទី២៧ មិថុនា នៅទីក្រុង​ Da Nang ភាគ
កណ្ដាលវៀតណាម បណ្ដាតំណាងបានវាយតំលៃថា ក្នុងឆមាស ទី១ឆ្នាំ២០១៦
គណៈកម្មាធិការបានសកម្មផ្លាស់ប្ដូរថ្មីខ្លឹមសារនិងរបៀបបំពេញ ភារកិច្ចរបស់
រណសិរ្សគ្រប់ជាន់ថ្នាក់ក្នុងការងារប្រជាជាតិ ជំរុញខ្លាំងចលនា “ប្រជាជនទាំងមូល
សាមគ្គីកសាងជនបទថ្មី នគរអារិយ្យធម៌”។ស្ដីអំពីទិសដៅភារ កិច្ចនាពេលខាងមុខ
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សវៀតណាមលោក Nguyen Thien Nhan បាន
សង្កត់ធ្ងន់ថា៖
“រដ្ឋាភិបាលបានមានសេចក្ដីសំរេចចិត្តស្ដីអំពីកម្មវិធីកែទម្រង់រដ្ឋបាលក្នុងដំណាក់
កាល២០១១-២០២០ ក្នុងនោះដាក់គោលដៅនោះគឺដល់ឆ្នាំ២០២០ ការពេញចិត្ត
របស់ប្រជាជនចំពោះការបម្រើរបស់ស្ថាប័នរដ្ឋបាលត្រូវលើសពី៨០%។ដោយ
ហេតុនេះ ភារកិច្ចថ្មីនិងយូរអង្វែងក្នុងសកម្មភាពរបស់រណសិរ្សមាតុភូមិវៀតណាម
គឺជា ការពង្រីកប្រជាធិបតេយ្យ អនុវត្តន៍តួនាទីឃ្លាំមើលបដិវាទនិងចូលរួមក្នុងការ
វាយ តំលៃការពេញចិត្តរបស់ប្រជាជននិងអង្គភាពចំពោះការបម្រើរបស់ស្ថាប័ន
គ្រប់គ្រងរដ្ឋ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ