គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមប្រគល់ទឹកប្រាក់ចំនួន១៥០ពាន់លានដុងសម្រាប់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំង Covid-19

(VOVWORLD) - អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានតាងនាមអ្នកបំពេញការងារប្រយុទ្ធប្រឆាំងជំងឺ ថ្លែងអំណរគុណចំពោះរណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយ សង្គម សហគ្រាស សប្បុរសជននិងប្រជាជនទាំងមូលដែលបានរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ៕
គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមប្រគល់ទឹកប្រាក់ចំនួន១៥០ពាន់លានដុងសម្រាប់ក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំង Covid-19 - ảnh 1ប្រធានគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានប្រគល់ទឹកប្រាក់លើកទី១ចំនួន១៥០ពាន់លានដុង (ប្រមាណ៦,៤លានដុល្លាអាមេរិក)សម្រាប់ក្រសួងសុខាភិបាល (រូបថត៖ mattran.org.vn) 

  ទទួលបានពីប្រភពកៀរគរមូលនិធិគាំទ្រចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បំផុសឡើងដោយគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នាថ្ងៃទី៨ មេសា ប្រធានគណៈកម្មា ធិការរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានប្រគល់ទឹកប្រាក់លើកទី១ចំនួន១៥០ ពាន់ លាន ដុង (ប្រមាណ៦,៤លានដុល្លាអាមេរិក)សម្រាប់ក្រសួងសុខាភិបាលដើម្បីទិញ សម្ភារៈបរិក្ខាពេទ្យបម្រើការងារប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។ ថ្លែងនៅ ព្រឹត្តិការណ៍នេះ លោក Tran Thanh Man បានអះអាងថា៖

        “តាមរយៈសកម្មភាពនេះ បណ្ដាអង្គភាព បុគ្គលនៅក្នុងនិងក្រៅ ប្រទេសអាចឃើញតម្លាភាព។ រណសិរ្សមាតុភូមិនឹងប្រគល់ទឹកប្រាក់គាំទ្រ តាមវគ្គនីមួយៗសម្រាប់ក្រសួងសុខាភិបាលដើម្បីទិញសម្ភារៈបរិក្ខាពេទ្យ។ យើងខ្ញុំនឹងគ្រប់គ្រងយ៉ាងដិតដល់នូវមូលនិធិប្រាក់ ទំនិញដើម្បីប្រើប្រាស់ឲ្យ បានត្រឹមត្រូវតាមគោលបំណងរបស់សហគ្រាសនិងបុគ្គលដែលបានរៃ អង្គាសទឹកប្រាក់”។

        នៅពិធីនេះដែរ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានតាងនាមអ្នកបំពេញការងារប្រយុទ្ធប្រឆាំងជំងឺ ថ្លែងអំណរគុណចំពោះរណសិរ្សមាតុភូមិវៀតណាម អង្គការនយោបាយ សង្គម សហគ្រាស សប្បុរសជននិងប្រជាជនទាំងមូលដែលបានរួមដៃគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ