គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមអបអរសាទរមហាពិធីបុណ្យវិសាខបូជាលើកទី ១៦
(VOVWORLD) -លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងពង្រីករាល់តម្លៃខាងស្មារតី និងសីលធម៌នៃគ្រប់សាសនា សិទ្ធិសេរីភាពខាងជំនឿសាសនា តាមរដ្ឋធម្មនុញ្ញនិងច្បាប់ ហើយជានិច្ចកាកបង្កលក្ខណៈងាយស្រួលសម្រាប់គ្រប់សាសនា។
ក្នុងឱកាសមហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩ ដែលត្រូវបានបានប្រារព្ធធ្វើឡើងនៅប្រទេសវៀតណាមនោះ ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានផ្ញើសារអបអរសាទរជូនចំពោះពុទ្ធសាសនិក អ្នកមុខអ្នការក្នុងឱកាសមហាពិធីបុណ្យវិសាខបូជា។ ក្នុងសារនេះ លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលគោរព និងពង្រីករាល់តម្លៃខាងស្មារតី និងសីលធម៌នៃគ្រប់សាសនា សិទ្ធិសេរីភាពខាងជំនឿសាសនា តាមរដ្ឋធម្មនុញ្ញនិងច្បាប់ ហើយជានិច្ចកាកបង្កលក្ខណៈងាយស្រួលសម្រាប់គ្រប់សាសនា ដែលប្រតិបត្តិតាមធម្មនុញ្ញនិងគោលការណ៍ ធានាសិទ្ធិសេរីភាពរវាងបណ្ដាសាសនាតាមច្បាប់ជំនឿ សាសនា។
មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ២០១៩ ត្រូវបានសមាគមព្រះពុទ្ធសាសនាវៀតណាមទទួលរៀបចំ ដោយប្រធានបទ វិធីទាក់ទងផ្ទាល់របស់ព្រះពុទ្ធសាសនា និងការដឹកនាំសកល ការទទួលខុសត្រូវ រួមគ្នាចែករំលែក ដើម្បីសង្គមដោយចីរភាព គឺជាឱកាសសម្រាប់ពុទ្ធសាសនិកលើកតម្កើងនូវរាល់តម្លៃមនុស្សាស្ត្ររបស់ព្រះពុទ្ធសាសនាក្នុងសង្គមនាសព្វថ្ងៃនេះ ព្រមទាងរួមចំណែកអនុវត្តន៍រាល់គោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិប្រកបដោយជោគជ័យផងដែរ៕