គណៈកម្មាធិការយុត្តិធម៌នៅសភាជាន់ទាបអាមេរិកគាំទ្របញ្ឈប់កម្មវិធីចារកម្មរបស់ NSA
|
គណៈកម្មាធិការយុត្តិធម៌នៅសភាជាន់ទាបអាមេរិកគាំទ្របញ្ឈប់កម្មវិធីចារកម្មរបស់ NSA
(Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ៧ ឧសភា គណៈកម្មាធិការយុត្តិធម៌នៅសភាជាន់ទាបអាមេរិកបានបោះឆ្នោតចំពោះការគាំទ្របញ្ឈប់កម្មវិធីចារកម្មទាំងអស់របស់ស្ថាប័នសន្តិសុខ
ជាតិអាមេរិក (NSA)។ កាយវិការនេះត្រូវបានចាត់ទុកជាការខំប្រឹងប្រែងយ៉ាងខ្លាំងក្លា
របស់គណៈបក្សសាធារណៈរដ្ឋនិងគណៈបក្សប្រជាធិបេតេយ្យសំដៅបញ្ចប់សកម្ម
ភាពចារកម្មដែលធ្វើឲ្យប្រទេសអាមេរិកធ្លាក់ក្នុងរឿងអាស្រូវការទូតធំៗ។ ពង្រាង
ច្បាប់សេរី ភាពរបស់អាមេរិកនឹងហាមឃាត់រាល់សកម្មភាពលួចស្តាប់ទូរស័ព្ទរបស់
NSA។ ពង្រាងច្បាប់នេះក៏បានស្នើរឲ្យតុលាកាឃ្លាំមើលសកម្មភាពចារកម្មកិច្ចការ
បរទេសអាមេរិក (FISA) ដោយផ្តល់តែលិខិតអនុញ្ញាត្តណាមួយដោយឈរលើមាន
ការពន្យល់ច្បាស់លាស់របស់ស្ថាប័នចារកម្មចំពោះបណ្ដាករណីត្រូវមានការលួច
ស្តាប់ទូរស័ព្ទ ឬ ក្នុងដំណើរការស៊ើបអង្កេត។ គណៈកម្មាធិការយុត្តិធម៌នៅសភាជាន់
ទាបអាមេរិកបានអំពាវនាវឲ្យសភាជាន់ទាបនិងព្រឹទ្ធសភាអនុម័តលើពង្រាងច្បាប់
ពោលខាងលើយ៉ាងឆាប់ៗដើម្បីស្តារទំនុកទុកចិត្តរបស់ប្រជាជនឡើងវិញនិងការ
ពារសិទ្ធិបុគ្គលរបស់ប្រជាពលរដ្ឋអាមេរិកទាំងអស់។ ប៉ុន្តែ មជ្ឈដ្ឋានអ្នកវិភាគបាន
ចាត់ទុកថា៖ ពង្រាងច្បាប់នេះនឹងប្រឈមមុខនឹងការសកល្បងមុនពេលត្រូវបាន
អនុម័ត៕