គណៈកម្មធិការសន្តិសុខអាកាសចរណ៍ជាតិអនុវត្តការងារឆ្នាំ ២០២០

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាលគណៈកម្មធិការសន្តិសុខអាកាសចរណ៍ស៊ីវិលជាតិ បានរៀបចំសន្និសីទតាមអនឡាញ់ដើម្បីបូកសរុបការងារឆ្នាំ ២០១៩ និងអនុវត្តភារកិច្ចឆ្នាំ ២០២០។ ឧបនាយករដ្ឋមន្ត្រីនិងប្រធាន  គណៈកម្មធិការសន្តិសុខអាកាសចរណ៍ស៊ីវិលជាតិ លោក Truong Hoa Binh  អញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទនេះ។
គណៈកម្មធិការសន្តិសុខអាកាសចរណ៍ជាតិអនុវត្តការងារឆ្នាំ ២០២០ - ảnh 1 ឧបនាយករដ្ឋមន្ត្រីនិងប្រធានគណៈកម្មការសន្តិសុខអាកាសចរណ៍ស៊ីវិលជាតិ លោក Truong Hoa Binh ( រូបថត៖ vnanet.vn)

នាឆ្នាំ ២០១៩ ការងារធានាសុវត្ថិភាពអាកាសចរណ៍របស់វិស័យឧស្សាហកម្មអាកាសចរណ៍វៀតណាម ត្រូវបានអនុវត្តបានយ៉ាងល្អប្រសើរ។ ពាក់ព័ន្ធនឹងការងារនាពេលខាងមុខនេះ លោក  Le Anh Tuan អនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀតណាមបានមានប្រសាសន៍ថា៖

«នាយកដ្ឋានអាកាសចរណ៍វៀតណាម គប្បីអនុវត្តឲ្យបានពេញលេញនូវដំណោះស្រាយទាំងអស់ ដើម្បីបង្កើនការធានាសុវត្ថិភាពអាកាសចរណ៍ ព្រមទាំងអនុវត្តឲ្យបានគ្រប់គ្រាន់នូវកម្មវិធីឃ្លាំនមើលសុវត្ថិភាពជាអប្បបរមា ដើម្បីកំណត់ហានិភ័យក្នុងការធ្វើអាជីវកម្មនិងថែទាំយន្តហោះផងដែរ។ ការរៀបចំត្រួតពិនិត្យការងារថែរក្សាលក្ខខណ្ឌក្នុងការធ្វើអាជីវកម្មនិងអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនៅអាកាសយានដ្ឋាននានា ព្រមទាំងត្រួតពិនិត្យសុវត្ថិភាពនៃការធ្វើអាជីវកម្មនៅបណ្តាមូលដ្ឋានផ្គត់ផ្គង់សេវាកម្ម ដើម្បីធានាបាននូវប្រតិបត្តិការហោះហើរជាដើម "

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Truong Hoa Binh បានស្នើដល់ក្រសួងនានាត្រូវជំរុញការឃោសនា និងផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ ព្រមទាំងកសាងវប្បធម៌ផ្នែកធ្វើដំណើរតាមរយៈផ្លូវអាកាសដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ