គណៈកម្មាធិការសាសនាជួបសំណេះសំណាលជាមួយអ្នកមុខអ្នកការសាសនាសមាជិកសភានីតិកាលទី១៤
|
អនុប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាមលោក Bui Thanh Ha ថ្លែងមតិក្នុងជំនួប |
(VOVworld)-នាយប់ថ្ងៃទី១៤វិច្ឆិកា អញ្ជើញថ្លែងមតិនៅក្នុងការជួបសំណេះសំណាល
ជាមួយអ្នកមុខអ្នកការសាសនាជាសមាជិកសមាជិកាសភានីតិកាលទី១៤នោះ
លោក Bui Thanh Ha អនុប្រធានគណៈកម្មាធិការសាសនានៃរដ្ឋាភិបាលវៀតណាម
មាន បំណងថា អ្នកមុខអ្នកការនឹងបំពេញល្អភារកិច្ចជាតំណាងរបស់ប្រជាជននិង
ជាតំ ណាងរបស់សាសនាផ្ទាល់ខ្លួន ក្នុងដំណើរការអនុវត្តភារកិច្ចដែលរដ្ឋសភាប្រគល់
ជូន។ លោក Bui Thanh Ha ឲ្យដឹងថា ដើម្បីធានាឲ្យបានល្អថែមទៀតសិទ្ធិសេរីភាព
ខាងជំនឿសាសនារបស់ប្រជាជន ព្រមទាំងធានានូវការអភិវឌ្ឍន៍របស់អង្គការ បរិស័ទ
ទាំង អស់នោះ ច្បាប់ជំនឿសាសនាត្រូវបានចងក្រងឡើងនិងដាក់ជូនរដ្ឋសភាអនុម័ត
នៅ ក្នុងកិច្ចប្រជុំលើកទី២នេះផងដែរ។ លោក Bui Thanh Ha សង្ឃឹមថា អ្នកមុខអ្នកការ
ជាសមាជិកសមាជិកាសភានឹងបន្តការស្រាវជ្រាវរបស់ខ្លួននិងផ្តល់យោបល់ដើម្បីសេច
ក្តីព្រាងច្បាប់នឹងបានអនុម័តយ៉ាងឆាប់ៗ៕