គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋាភិបាលបើកកិច្ចប្រជុំដើម្បីជំរុញការអភិវឌ្ឍពាណិជកម្មសម្រាប់ដំណាច់ឆ្នាំ២០១៩

(VOVWORLD) - នារសៀលថ្ងៃទី ១៣ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្រោមអធិបតីរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិ បាលវៀតណាម លោក Nguyen Xuan Phuc, គណៈកម្មាធិ ការអចិន្ត្រៃយ៍នៃរដ្ឋាភិបាល បានបើកកិច្ចប្រជុំជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធនានាដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ជំរុញពាណិជ្ជកម្ម ជាពិសេស ជាមួយដៃគូធំៗដូចជា សហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ជប៉ុន ក្នុងបរិបទដែលស្ថានភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់និងពិភពលោកកំពុងមានការផ្លាស់ប្តូរជាច្រើនដែលមិនអាចព្យាករណ៍បានឡើយ។ 
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋាភិបាលបើកកិច្ចប្រជុំដើម្បីជំរុញការអភិវឌ្ឍពាណិជកម្មសម្រាប់ដំណាច់ឆ្នាំ២០១៩ - ảnh 1 រូបថតៈ chinhphu.vn

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានវត្តមានឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue និងឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ផងដែរ។

ថ្លែងមតិសន្និដ្ឋាននៃកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលសេដ្ឋកិច្ចសកលលោកមានការធ្លាក់ចុះ ហើយការប្រកួតប្រជែងពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅយ៉ាងស្មុគស្មាញនោះ  ទាមទារឲ្យក្រសួងស្ថាប័ននានា ត្រូវម្ចាស់ការចំពោះសកម្មភាពរបស់ខ្លួន ប្រកបដោយលក្ខណៈជាក់ស្តែងនិងសមស្រប ដើម្បីជំរុញការអភិវឌ្ឍន៍ផលិតកម្មក្នុងស្រុកផងដែរ។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យក្រសួងស្ថាប័ននិងមូលដ្ឋាននានាបន្តសិក្សានិងលុបបំបាត់ឧបសគ្គនានា ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនិងវិនិយោគិនដែលកំពុងអនុ វត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់គម្រោងវិនិយោគនៅវៀតណាម ជាពិសេសក្រុមហ៊ុនធំៗ ដែលមានបច្ចេកវិទ្យាខ្ពស់និងជិតស្និទ្ធជាមួយបរិស្ថាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ