គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រៀមរៀបចំឲ្យកិច្ចប្រជុំលើកទី៤របស់រដ្ឋសភា

(VOVWORLD) -ក្រោយរយៈពេល៨ថ្ងៃធ្វើការ នាថ្ងៃទី២១កញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី១៤បានបញ្ចប់សម័យប្រជុំលើកទី១៤។ 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាត្រៀមរៀបចំឲ្យកិច្ចប្រជុំលើកទី៤របស់រដ្ឋសភា - ảnh 1 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ TTXVN)

អញ្ជើញថ្លែងមតិក្នុងពិធីបិទ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា អង្គប្រជុំបានបញ្ចប់ របៀបវារៈនៃសម័យប្រជុំលើកទី១៤ ដើម្បីប្រមូលផ្តុំ ផ្តល់មតិលើខ្លឹមសារមួយចំនួន គ្រោងនឹងដាក់ ជូនរដ្ឋសភានៅកិច្ចប្រជុំលើកទី៤និងការងារត្រៀមរៀបចំសម្រាប់កិច្ច ប្រជុំនេះ។

        ស្តីពីការងារត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី៤របស់រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បាន ស្នើឲ្យអគ្គលេខាធិការរដ្ឋសភា រួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចនានា ទទួលយកមតិនៅសម័យប្រជុំលើកនេះ ដើម្បីបំពេញនូវរបៀបវារៈនៃកិច្ចប្រជុំ ជា ពិសេស ត្រៀមកម្មវត្ថុសម្រាប់ដាក់ជូននៅសម័យប្រជុំលើកទី១៥នាខែតុលាខាងមុខ ។ លោកស្រីប្រធានរដ្ឋសភាបានឲ្យដឹងថែមទៀតថា តាមគំរោង កិច្ចប្រជុំលើកទី១៥ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃ (គឺថ្ងៃទី១១ ដល់ថ្ងៃទី១៣ខែតុលាឆ្នាំ២០១៧) ដោយពិនិត្យលើខ្លឹមសារសំខាន់ៗមុននឹងកិច្ចប្រជុំ លើកទី៤របស់រដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ