គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងឃ្លាំមើលប្រធានបទអំពី BOT សួរដេញដោលរដ្ឋមន្ត្រីក្រសួងសំណង់

(VOVWORLD) -បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី១៣ ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨សីហា គណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិភាក្សាលើការអនុវត្តរាល់សកម្មភាពឃ្លាំមើល។ 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងឃ្លាំមើលប្រធានបទអំពី BOT សួរដេញដោលរដ្ឋមន្ត្រីក្រសួងសំណង់ - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថតៈ Tuan Anh) 

ប្រការគួរឲ្យកត់សម្គាល់គឺ អង្គប្រជុំនឹងធ្វើការសួរដេញដោលរដ្ឋមន្ត្រីក្រសួងសំណង់ លោក Pham Hong Ha និងរដ្ឋមន្ត្រី ស្ថាប័នទាក់ទិននានាលើក្រុមបញ្ហា ដែលក្នុងនោះមាន ការងារគ្រប់គ្រងររដ្ឋអំពីការរៀបចំផែន ការសំណង់ ស្ថាបត្យកម្មទីក្រុងនិងហេដ្ឋា រចនាសម្ព័ន្ធទីក្រុងជាដើម។ ក៏ក្នុងសប្តាហ៍ធ្វើការនេះ អង្គប្រជុំក៏បានអនុវត្តការឃ្លាំ មើលប្រធានបទស្តីពីការអនុវត្តគោលនយោបាយច្បាប់ ស្តីពីការវិនិយោគនិងធ្វើអាជី វកម្មសំណង់គមនាគមន៍តាមរូបភាពកិច្ចសន្យា កសាង ប្រតិបត្តិនិង ផ្ទេរប្រគល់ ( BOT)។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានបន្តផ្តល់មតិលើសេចក្តីព្រាង ច្បាប់មួយចំនួនទៀត មុននឹងដាក់ជូនរដ្ឋសភាអនុម័តនៅកិច្ចប្រជុំលើកទី៤នាពេល ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ