គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៧
(VOVworld)-នាព្រឹកថ្ងៃទី២០កុម្ភៈនៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភាបានបើកសម័យប្រជុំលើកទី៧។តាមរបៀបវារៈ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភានឹងផ្តល់មតិទៅលើបញ្ហានៅខ្វែងគំនិតនៃពង្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញ
បន្ថែមលើមាត្រាមួយចំនួននៃក្រមច្បាប់ព្រហ្មទណ្ឌ២០១៥និងពង្រាងច្បាប់ធារា
សាស្ត្រ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់មតិអំពីការផ្សព្វផ្សាយជា
ធរមាននូវសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលដោយកំណត់យន្តការ គោលនយោបាយ
ហិរញ្ញវត្ថុ ថវិការពិសេសសម្រាប់ទីក្រុងហូជីមិញ។ កិច្ចប្រជុំបានប្រព្រឹត្តទៅ ក្នុងរយៈ
ពេល២ថ្ងៃគឺថ្ងៃទី២០និង២១កុម្ភៈ៕