គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី ៤៦

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី ៤៦។  

ដោយបានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ នៅសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើបញ្ហាមួយដែលនៅមានការខ្វែងគំនិត នៃសេចក្តីព្រាងច្បាប់ស្តីពីពលករវៀតណាម ទៅធ្វើការនៅក្រៅប្រទេសក្រោមកិច្ចសន្យា (ធ្វើវិសោធនកម្ម); ការបកស្រាយ ការទទួលយក និងការកែប្រែសេចក្តីព្រាងច្បាប់ស្តីពីកិច្ចព្រមព្រៀងអន្តរជាតិជាដើម។  គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបូកសរុបសម័យប្រជុំលើក ទី ៩ និងផ្តល់យោបល់ដំបូងស្តីពីការរៀបចំកិច្ចប្រជុំលើកទី ១០ ក៏ដូចជាពិចារណានិងសម្រេចលើការ អនុម័ត លើសំណើតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ