គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់រដ្ឋបាលសាធារណៈ

(VOVWORLD) -បន្តរបៀបវារះ នៃសម័យប្រជុំលើកទី៣ នាព្រឹកថ្ងៃទី១៨ សីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្តល់មតិចំពោះគំរោងច្បាប់រដ្ឋបាល សាធារណៈ។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានអោយដឹងថា៖
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់រដ្ឋបាលសាធារណៈ - ảnh 1គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់រដ្ឋបាលសាធារណៈ 

បន្តរបៀបវារះ នៃសម័យប្រជុំលើកទី៣ នាព្រឹកថ្ងៃទី១៨ សីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្តល់មតិចំពោះគំរោងច្បាប់រដ្ឋបាលសាធារណៈ។ ថ្លែងមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានអោយដឹងថា៖

          “ ជាការពិតជាក់ស្ដែង ការផ្លាស់ប្តូរថ្មី កែទម្រង់សកម្មភាពរដ្ឋបាល របស់រដ្ឋ ជាការចាំបាច់ណាស់។ ហើយសកម្មភាពរដ្ឋបាល របស់រដ្ឋ បានកំណត់ដោយឯកសារច្បាប់ជាច្រើន។ ដូច្នេះ ច្បាប់នេះអាចប្រមូលផ្តុំបានបញ្ហាផ្សេងៗ ដែលឯកសារផ្សេងៗបានកំណត់ដែរឬទេ? ”

          មានមតិមួយចំនួនបានចាត់ទុកថា៖ គណៈកម្មការតាក់តែងច្បាប់ត្រូវប្រមូលផ្តុំលើកំណែទម្រង់បញ្ហាមួយចំនួន នៃរដ្ឋបាលដែលមិនបានកំណត់ក្នុងច្បាប់ផ្សេងៗ និងធានាការកសាងបទបញ្ញត្តិប្រកបដោយជាក់ស្ដែង  ម៉ត់ចត់ អាចអនុវត្តក្នុងស្ថានភាពជាក់ស្ដែង៕          

ប្រតិកម្មទៅវិញ

ផ្សេងៗ