គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាគ្សាអំពីកិច្ចការឃ្លាំមើលឆ្នាំ២០១៧
|
អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong |
(VOVworld)-បន្តសម័យប្រជុំលើកទី៥០នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹក
ថ្ងៃទី១២កក្កដា អង្គប្រជុំបានផ្តល់មតិទៅលើគម្រោងការកម្មវិធីធ្វើសកម្មភាពឃ្លាំមើល
របស់រដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាឆ្នាំ២០១៧ កម្មវិធីកសាងច្បាប់ បទ
បញ្ញត្តិរបស់រដ្ឋសភាឆ្នាំ២០១៧និងគម្រោងការកែប្រែកម្មវិធីកសាងច្បាប់ បទបញ្ញត្តិ
ឆ្នាំ ២០១៦។
តាមអនុប្រធានរដ្ឋសភា លោក Do Ba Ty ថា កម្មវិធីឃ្លាំមើលរបស់រដ្ឋសភានឹង
ចាប់ផ្តើមពីកិច្ចប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤ដោយផ្តោតសំខាន់លើ
ការងារ ពិនិត្យនិងពិភាគ្សាលើរបាយការណ៍បំពេញបន្ថែមរបស់រដ្ឋាភិបាលស្តីពីការវាយ
តម្លៃលទ្ធផលអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៦និងបញ្ហា
សំខាន់ៗមួយចំនួនទៀត។
តាមគម្រោង នាពេលរសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹង
ផ្តល់មតិស្តីពីរចនាសម្ព័ន្ធនៃការចាត់តាំងនិងសមាជិករដ្ឋាភិបាលអាណត្តិរដ្ឋសភា នីតិ
កាលទី១៤៕