គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមធ្វើវិសោធនកម្មលើសេចក្តីសម្រេចចិត្តស្តីពីការបោះឆ្នោតសម្ដែងសេចក្តីទុកចិត្ត
(VOVWORLD) - ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមសេចក្តីសម្រេចចិត្ត សំដៅអនុវត្តន៍គោលការណ៍ស្ដីពីការបោះឆ្នោតសម្ដែងសេចក្ដីទុកចិត្តឲ្យទាន់ពេលវេលា ដែលត្រូវបានចែងក្នុងឯកសាររបស់បក្ស និងច្បាប់ និងធានាគោលការណ៍បក្សឯកភាពគ្នាដឹកនាំការងារគ្រប់គ្រងកម្មាភិបាល។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថ្លែងមតិនៅសម័យប្រជុំលើកទី ២៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ រូបថត៖ VOV |
បន្តកម្មវិធីនៃសម័យប្រជុំលើកទី២៣ នាថ្ងៃទី ១១ ឧសភា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិលើខ្លឹមសារសំខាន់ៗជាច្រើន។ ក្នុងនោះមានពង្រាងសេចក្តីសម្រេចចិត្តធ្វើវិសោធនកម្ម និងបំពេញបន្ថែមលើសេចក្តីសម្រេចចិត្តលេខ ៨៥ ឆ្នាំ ២០១៤ ស្តីពីការបោះឆ្នោតសម្ដែងសេចក្តីទុកចិត្ត ចំពោះអ្នកកាន់តំណែងដែលត្រូវបានរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនបោះឆ្នោត ឬអនុម័ត។ ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមសេចក្តីសម្រេចចិត្ត សំដៅអនុវត្តន៍គោលការណ៍ស្ដីពីការបោះឆ្នោតសម្ដែងសេចក្ដីទុកចិត្តឲ្យទាន់ពេលវេលា ដែលត្រូវបានចែងក្នុងឯកសាររបស់បក្ស និងច្បាប់ និងធានាគោលការណ៍បក្សឯកភាពគ្នាដឹកនាំ
ការងារគ្រប់គ្រងកម្មាភិបាល។ ទន្ទឹមនឹងនេះ សំដៅធានាលក្ខណៈបន្តមរតក ស្របរដ្ឋធម្មនុញ្ញ ស្របច្បាប់ និងលក្ខណៈឯកភាពគ្នាក្នុងឯកសារស្ដីពីការបោះឆ្នោតសម្ដែងសេចក្ដីទុកចិត្ត។
ក៏នាថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីគម្រោងច្បាប់ភូមិបាល (ធ្វើវិសោធនកម្ម); របាយការណ៍របស់រដ្ឋាភិបាលស្តីពីលទ្ធផលនៃការអនុវត្តការសន្សំសំចៃ ប្រយុទ្ធប្រឆាំងភាពខ្ជះខ្ជាយឆ្នាំ ២០២២ និងផ្ដល់មតិអំពីការត្រៀមរៀបចំឲ្យសម័យប្រជុំលើកទី ៥ របស់រដ្ឋសភាផងដែរ៕