គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមប្រារព្ធសម័យប្រជុំលើកទី៥

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមប្រារព្ធសម័យប្រជុំលើកទី៥ - ảnh 1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមប្រារព្ធសម័យប្រជុំលើកទី៥

(VOVworld)-នាព្រឹកថ្ងៃទី១៩ធ្នូ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភាវៀតណាមនីតិកាលទី១៤បានប្រារព្ធសម័យប្រជុំលើកទី៥។​ថ្លែងមតិក្នុងពិធី
បើក ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា សម័យប្រជុំ
លើកទី៥នេះនឹងចាប់ផ្តើមកិច្ចប្រជុំលើកដំបូងនាថ្ងៃទី១៩ហើយអូសបន្លាយដល់ថ្ងៃទី
២២ធ្នូឆ្នាំ២០១៦ ដោយផ្តោតទៅលើខ្លឹមសារសំខាន់ៗជាច្រើន។ ក្នុងនោះមានការ​ផ្តល់
មតិចំពោះការវាយតម្លៃអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី២និងផ្តល់យោបល់ជាជំហាន
ដំបូងលើការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំលើកទី៣នៃរដ្ឋសភានីតិកាលទី១៤។ អង្គ
ប្រជុំ​ក៏ នឹងធ្វើការផ្តល់យោបល់លើពង្រៀងសេចក្តីសម្រេចមួយចំនួនផងដែរ។

        ក្នុងសម័យប្រជុំនាព្រឹកថ្ងៃទី១៩ធ្នូនោះ អង្គប្រជុំបានផ្ទៀងស្តាប់នូវរបាយការណ៍
 មួយចំនួន។ អញ្ជើញថ្លែងមតិសន្និដ្ឋាន អនុប្រធានរដ្ឋសភា លោក Uong Chu Luu
បានសង្កត់ធ្ងន់ថា ស្ថាប័នទទួលបន្ទុកការចងក្រងបទប្បញ្ញត្តិទទួលយកមតិយោបល់
ក្នុងសម័យប្រជុំនេះ ដើម្បីបំពេញឯកសារដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
 ពិនិត្យនិងអនុម័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ