គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាក្សាអំពីថវិកាមជ្ឈឹម

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២៨ នាព្រឹកថ្ងៃទី១៦ ខែតុលា គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានពិភាក្សាអំពីស្ថានភាពនៃថវិកាមជ្ឈឹមនិងវិធានការបែងចែកថវិកា។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាក្សាអំពីថវិកាមជ្ឈឹម - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan


 
បណ្ដាសមាជិកសភាចាត់ទុកថា ត្រូវកសាងបញ្ជីឈ្មោះគម្រោងវិនិយោគសាធារណៈតាមលំដាប់អាទិភាព។ ការកសាងផែនការនិងបញ្ជីឈ្មោះចំពោះប្រភពទុន ODA ត្រូវមានភាពត្រឹមត្រូវថែមទៀត ព្រមទាំងត្រូវរៀបចំប្រភពទុនបំពេញបន្ថែមឲ្យបានគ្រប់គ្រាន់។ ទន្ទឹមនឹងនោះ ត្រូវផ្ដល់អាទិភាពដល់គម្រោងចាំបាច់និងគម្រោងសំខាន់ពិសេស នៅទំបន់នានាដែលមានលក្ខណៈសេដ្ឋកិច្ចសង្គមលំបាក។

        នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានយល់ព្រមជាមួយសំណើររបស់រដ្ឋាភិបាលស្ដីពីការបំពេញបបន្ថែមដើមទុន ប្រមាណ១ ទ្រីលាននិង៧៥០ពាន់លានដុងសម្រាប់ស្រុកក្រីក្រចំនួន២៩កន្លែងនិងស្រុកក្រីក្រចំនួន៨កន្លែងទៀតដែលទើបរងការខូចខាតដោយខ្យល់ព្យុះនាពេលកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ