គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​វៀតណាម បើកសន្និសីទលើកទី១០

គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​វៀតណាម បើកសន្និសីទលើកទី១០ - ảnh 1
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា​វៀតណាម បើកសន្និសីទលើកទី១០(http://www.tainguyenmoitruong.com.vn)

(VOV)_នាព្រឹកថ្ងៃទី ១៣ សីហា ក្រោម​អធិបតីភាព ​របស់ប្រធាន​រដ្ឋសភា Nguyen Sinh
 Hung គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា​វៀតណាម ​បានបើកសន្និសីទ លើកទី ១០។  សម័យប្រជុំលើកនេះ នឹង​ប្រព្រឹត្តទៅ ក្នុងរយះពេល ១០ថ្ងៃ ដល់ថ្ងៃទី ២២ សីហា។ 
ប្រធានរដ្ឋសភា ​Nguyen Sinh Hung បានលើកច្បាស់ នៅក្នុងសម័យប្រជុំលើកនេះ​​ គណះ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិភាក្សាអំពី បញ្ហាសំខាន់មួយចំនួន ដែលនៅមានមតិខុស
គ្នា អំពីគម្រោងច្បាប់ចំនួន ៥ ទន្ទឹមនឹងនោះ ផ្តល់មតិអំពីគម្រោងច្បាប់ផ្សេង ចំនួន៥ទៀត
 អនុវត្តការឃ្លាំមើលចំពោះការអនុវត្តគោលនយោបាយ ច្បាប់អំពីការគ្រប់គ្រង ធ្វើអាជីវ
កម្មផលរ៉ែ តភ្ជាប់ជាមួយការការពារបរិស្ថាន និងខ្លឹមសារសំខាន់ៗ។ ក៏នៅក្នុងកិច្ច ប្រជុំ លើកនេះ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើការសួរដេញដោល ទេសាភិបាល
ធនាគារជាតិ Nguyen Van Binh អគ្គអធិការកិច្ចរដ្ឋាភិបាល Huynh Phong Tranh និងរដ្ឋមន្ត្រី​
ក្រសួង​ការងារ យុទ្ធជនពិការ និងសង្គមកិច្ច Pham Thi Hai Chuyen អំពី​បញ្ហា​មួយ​ចំនួន  ដែលសាធារណះមតិ យកចិត្តទុកដាក់។  

          ក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី ១៣ សីហា បណ្ដាសមាជិកនៃគណះកម្មាធិការ​
អចិន្ត្រៃយ៏ រដ្ឋសភា បានផ្តល់មតិអំពី បញ្ហាមួយចំនួនដែលមានមតិខុស​គ្នា​នៃគំរោង
ច្បាប់ធ្វើ វិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់​មេធាវី។ ​លោកស្រី 
Truong Thi Mai ប្រធានគណះកម្មាធិការ​បណ្ដា​បញ្ហាសង្គមកិច្ច របស់រដ្ឋសភាបានថ្លែងថា៖​

“នាបច្ចុប្បន្ន តម្រូវការរបស់ប្រទេសយើងអំពីមេធាវីនៅតែច្រើន ត្រូវ ៥ដល់ ១០ឆ្នាំទៀត
 យើងទើបបំពេញគ្រប់គ្រាន់បានបរិមាណមេធាវី។ ដូច្នេះ គួរតែប្រើប្រាស់មន្ត្រីរដ្ឋការ  ដែលកំពុងបំពេញសកម្មភាព និងមានចំណេះ​ដឹងអំពីបញ្ហានេះ ប៉ុន្តែ មិនអនុញ្ញាត ចូលរួមដំណើការនីតិវិធី។”

          ក៏ក្នុងព្រឹកថ្ងៃទី ១៣ សីហា គណះកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា នឹង​ពិនិត្យមើល 
និងអនុម័ត្ត​លើការបង្កើតនាយកដ្ឋានប្រឡង ប្រណាំង ​ស្ងើចសរសើរ របស់តុលាកា
ប្រជាជនកំពូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ