(VOVworld) - នាព្រឹកថ្ងៃទី៩ មេសា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការអចិន្ត្រៃ
រដ្ឋសភាវៀតណាម បន្តសម័យប្រជុំលើកទី៣៧ ដោយផ្ដល់មតិអំពីពង្រាងរបាយ
ការណ៍បំភ្លឺ ទទួលយកែសម្រួលគំរោងច្បាប់ស្ដីពីការចាត់តាំងរដ្ឋាភិបាល(ធ្វើវិសោធ
នកម្ម) និងគំរោងច្បាប់ស្ដីពីការចាត់តាំងរដ្ឋអំណាចតំបន់សមាជិកគណៈកម្មាធិការ
អចិន្ត្រៃរដ្ឋសភាភាគច្រើនបានយល់ព្រមជាមួយខ្លឹមសារទាំងឡាយនៃពង្រាងរបាយ
ការណ៍បំភ្លឺ ទទួលយក កែសម្រួលគំរោងច្បាប់ស្ដីពីការចាត់តាំងរដ្ឋាភិបាល(ធ្វើ
វិសោធនកម្ម)។ប៉ុន្តែ នៅមានមតិមួយចំនួនបានស្នើរថា ត្រូវកំណត់យ៉ាងច្បាស់
លាស់ថែមទៀតអំពីភារកិច្ច និងសិទ្ធិអំណាចរបស់រដ្ឋាភិបាលក្នុងវិស័យជាក់ស្ដែង
នានា។
នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា បានផ្ដល់មតិអំពីគំរោង
ការណ៍ បង្កើតទីក្រុង Tam Diep ខេត្ត Ninh Binh និងទីរួមខេត្ត Ky Anh ខេត្ត Ha Tinh៕