គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាផ្តោតលើការដោះស្រាយញាត្តិរបស់អ្នកបោះឆ្នោត
(VOVWORLD) - បន្តកម្មវិធីសម័យប្រជុំលើកទី២៤គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភានីតិកាលទី១៤ នាថ្ងៃទី១៥ ឧសភា អង្គប្រជុំបានផ្តល់មតិលើរបាយការណ៍ឃ្លាំមើលលើការដោះស្រាយញាត្តិរបស់អ្នកបោះឆ្នោតដែលបានផ្ញើមកសម័យប្រជុំលើកទី៤។
ប្រធានគណៈកម្មការទទួលបន្ទុកបំណងប្រាថ្នារបស់ប្រជាជនលោក Nguyen Thanh Hai បានឲ្យដឹងថា តាមរយៈជំនួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតចំនួន១៤០០លើក នាមុននិងក្រោយពីសម័យប្រជុំលើកទី៤របស់រដ្ឋសភា គណៈប្រតិភូសមាជិកសភានៃខេត្តក្រុងទាំង៦៣លើទូទាំងប្រទេសបានផ្ទៀងស្ដាប់ ទទួលយក និងធ្វើការបូកសរុបញាត្តិរបស់អ្នកបោះឆ្នោត។ ញាត្តិទាំងនេះត្រូវបានបញ្ជូនដល់ស្ថាប័ន អង្គការមានសមត្ថកិច្ចដើម្បីពិនិត្យមើលនិងចាត់ការ។ មានរដ្ឋមន្ត្រីមួយចំនួនបានចំណាយពេលវេលាជាច្រើនដើម្បីបញ្ជាណែនាំ ដោះស្រាយនិងចុះហត្ថលេខាលើលិខិតឆ្លើយតបនឹងអ្នកបោះឆ្នោត៕