គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្យមើលការងារដោះស្រាយពាក្យបណ្ដឹងតវ៉ា បរិហារ របស់ប្រជាជនផ្ញើរមករដ្ឋសភា

(VOVWORLD) - គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏បានពិនិត្យមើលសេចក្ដីព្រាង នៃសេចក្ដីសម្រេចចិត្តចេញផ្សាយបទបញ្ញត្តិរដ្ឋបាលគំរូរបស់ក្រុមប្រឹក្សាជនជាតិ និង គណៈកម្មាធិការនានាក្រោមឱវាទរដ្ឋសភា ក៏ដូចជាខ្លឹមសារសំខាន់មួយចំនួន ទៀតផង។
បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២ នៅថ្ងៃទី១៨ ខែសីហា គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាបានផ្ដល់មតិយោបល់អំពីការត្រៀមរៀបចំសម្រាប់សម័យប្រជុំលើកទី២ រដ្ឋសភានីតិកាលទី១៥ ហើយពិនិត្យមើលរបាយការណ៍ស្ដីពីស្ថានភាពដោះស្រាយ ឆ្លើយសំណើររបស់ម្ចាស់ឆ្នោត; លទ្ធផលនៃការងារទទួលជួបប្រជាពលរដ្ឋ ការងារ ទទួលយក ដោះស្រាយសំបុត្រ លិខិត និងឃ្លាំមើលការដោះស្រាយពាក្យបណ្ដឹងតវ៉ា បរិហាររបស់ប្រជាពលរដ្ឋដែលបានផ្ញើរមករដ្ឋសភា។
នៅថ្ងៃដដែល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏បានពិនិត្យមើលសេចក្ដីព្រាង នៃសេចក្ដីសម្រេចចិត្តចេញផ្សាយបទបញ្ញត្តិរដ្ឋបាលគំរូរបស់ក្រុមប្រឹក្សាជនជាតិ និង គណៈកម្មាធិការនានាក្រោមឱវាទរដ្ឋសភា ក៏ដូចជាខ្លឹមសារសំខាន់មួយចំនួន ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ