គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា៖ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាម

(VOVWORLD) - រដ្ឋាភិបាល នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចជាង១០០ស្ដីពីកិច្ចដំណើរការគោលជំហរ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការមេ និងកម្មវិធីអភិវឌ្ឍសេដ្ឋ កិច្ចសង្គម សន្តិសុខការពារជាតិនៅកោះសមុទ្រ។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា៖ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រវៀតណាម - ảnh 1 ក្រោមអធិបតីភាពរបស់ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាបានរៀបចំកិច្ចប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោលចំពោះសមាជិករដ្ឋាភិបាល (រូបថត៖ quochoi.vn)

  បន្តសម័យប្រជុំលើកទី៣៦ នាថ្ងៃទី១៥ ខែសីហា ក្រោមអធិបតីភាពរបស់ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាបានរៀបចំកិច្ចប្រជុំសួរដេញដោលនិងឆ្លើយសំណួរដេញដោលចំពោះសមាជិករដ្ឋាភិបាលស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តនិងសន្និដ្ឋានរបស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាស្ដីពីការងារឃ្លាំមើលតាមវិស័យចាប់ពីដើម អាណត្តិដល់ដំណាច់ឆ្នាំ២០១៨។ សម័យប្រជុំនេះ ត្រូវបានផ្សាយផ្ទាល់តាម រយៈមធ្យោបាយឃោសនាមហាជនដើម្បីអោយប្រជាជនទូទាំងប្រទេសអាចតាមដាន។

        នៅកិច្ចប្រជុំនេះ ឆ្លើយសំណួរស្ដីពីគោលជំហរអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដោយ ផ្សាភ្ជាប់នឹងការធានាសន្តិសុខការពារជាតិ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍជន បទវៀតណាមលោក Nguyen Xuan Cuong បានជម្រាបថា រដ្ឋាភិបាល នាយក រដ្ឋមន្រ្តីរដ្ឋាភិបាលបានចេញផ្សាយសេចក្ដីសម្រេចជាង១០០ស្ដីពីកិច្ចដំណើរការគោលជំហរ គោលនយោបាយ យុទ្ធសាស្ត្រ ផែនការមេ និងកម្មវិធីអភិវឌ្ឍសេដ្ឋ កិច្ចសង្គម សន្តិសុខការពារជាតិនៅកោះសមុទ្រ រួមជាមួយឯកសារច្បាប់ យន្តការ គោលនយោបាយជាច្រើនទៀតស្ដីពីការធ្វើអាជីវកម្ម ចិញ្ចឹម និងកែច្នៃជលផល ដោយផ្សាភ្ជាប់នឹងការធានាសន្តិសុខការពារជាតិទៀតផង។ រដ្ឋមន្រ្តីលោក Nguyen Xuan Cuong បានជម្រាបបន្តថា៖

        “នាបច្ចុប្បន្ន វៀតណាមមានកំពង់ផែនេសាទចំនួន៨២កន្លែង និងកន្លែងចូល ចត់សម្រាប់ទូកនាវាចំនួន៥៨កន្លែង ដែលកំពុងត្រូវបានលើកកម្រិតជាជំហានៗ។ ចំណែកឯឧបករណ៍ យើងកំពុងចាប់ផ្ដើមបំពាក់ឧបករណ៍តាមដានដំណើរនៅលើ ប្រភេទនាវាដែលមានប្រវែងពី២៤ម៉ែត្រឡើងទៅ ហើយនឹងបន្តបំពាក់ឧបករណ៍ តាមដានអោយប្រភេទនាវាដែលមានប្រវែងពី១៥ម៉ែត្រដល់២៤ ម៉ែត្រនាពេលខាងមុខ។ នេះជាការងារដ៏ជាក់លាក់តាមច្បាប់ជលផល ដើម្បីជួយអោយសេដ្ឋកិច្ច សមុទ្ររបស់វៀតណាមបន្តរីកចម្រើនទៅមុខ។ ក្រៅពីនោះ យើងកំពុងប្រមូលផ្ដុំ ដំណោះស្រាយនានាដើម្បីអាចជំនះពុះពារលើការផាកពិន័យ “កាតលឿង” របស់ EU ចំពោះសកម្មភាពធ្វើអាជីវកម្មផលនេសាទ ដើម្បីជួយអោយផ្នែកធ្វើអាជីវកម្ម ផលនេសាទវៀតណាមស្ដារប្រក្រតីភាពសកម្មភាពឡើងវិញ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ