គណៈកម្មាធិការអឺរ៉ុបច្រានចោលហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច

(VOVWORLD) - ឧត្តមស្នងការទទួលបន្ទុកកិច្ចការ សេដ្ឋកិច្ចរបស់ EC លោក Paolo Gentiloni បានឲ្យដឹងថា នៅឆ្នាំ ២០២៤ កំណើនរបស់ EU ត្រូវបានគេរំពឹងថានឹងកើនឡើង; អតិផរណាស្ថិតនៅកម្រិតមធ្យម ចំនួនការងារនឹង កើនឡើង រួមជាមួយនឹងការដំឡើងប្រាក់បៀវវត្តន៍ដែលនឹងបង្កើនប្រាក់ចំណូលពិត ប្រាកដសម្រាប់ប្រជាជន ជួយធ្វើឱ្យការប្រើប្រាស់ឯកជនស្ដារឡើងវិញ។ 

គណៈកម្មាធិការអឺរ៉ុបច្រានចោលហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច - ảnh 1ហាងអាហាររហ័សនិងភីហ្សានៅក្នុងផ្សារទំនើបមួយនៅទីក្រុង Manchester ប្រទេសអង់គ្លេស។ (រូបថត៖ THX/VNA)
នៅថ្ងៃទី ១៥ ខែឧសភា គណៈកម្មាធិការអឺរ៉ុប (EC) បានឡើងសំឡេងច្រាន ចោលហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្លុកនៅឆ្នាំនេះ។ នៅក្នុងរបាយការណ៍ សេដ្ឋកិច្ចជាប្រចាំរបស់ប្រទេសទាំង ២០ នៅក្នុងតំបន់ចាយប្រាក់អឺរ៉ូដែលទើបបាន ចេញផ្សាយនាពេលថ្មីៗនេះ EC បានព្យាករណ៍ថា ល្បឿនកំណើន GDP របស់ប្លុកនេះ អាចកើនឡើង ១,១% នៅឆ្នាំនេះ និង ១,៦% នៅឆ្នាំបន្ទាប់។ សន្ទស្សន៍ថ្មីគឺខ្ពស់ជាង ការព្យាករណ៍ដែលបានធ្វើឡើងកាលពីខែកុម្ភៈ។ ឧត្តមស្នងការទទួលបន្ទុកកិច្ចការ សេដ្ឋកិច្ចរបស់ EC លោក Paolo Gentiloni បានឲ្យដឹងថា នៅឆ្នាំ ២០២៤ កំណើនរបស់ EU ត្រូវបានគេរំពឹងថានឹងកើនឡើង; អតិផរណាស្ថិតនៅកម្រិតមធ្យម ចំនួនការងារនឹង កើនឡើង រួមជាមួយនឹងការដំឡើងប្រាក់បៀវវត្តន៍ដែលនឹងបង្កើនប្រាក់ចំណូលពិត ប្រាកដសម្រាប់ប្រជាជន ជួយធ្វើឱ្យការប្រើប្រាស់ឯកជនស្ដារឡើងវិញ។ អតិផរណា បន្តថយចុះដោយសារតម្លៃថាមពលក៏ថយចុះដែរ។ អតិផរណានៅក្នុងតំបន់ចាយប្រាក់ អឺរ៉ូបានធ្លាក់ចុះមកកម្រិត ៨% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ ដោយ នេះនៅតែជាកម្រិតខ្ពស់។ ប្រការនេះបានធ្វើឱ្យទីភ្នាក់ងារហិរញ្ញវត្ថុអឺរ៉ុបត្រូវបន្តចាត់វិធានការរូបិយវត្ថុដ៏សមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ