គណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុង Islamabad អនុម័តលើផែនការធ្វើសកម្មភាពឆ្នាំ២០១៦

(VOVworld) - ក្រោមអធិបតីភាពរបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៉ាគីស្ថាន
លោក Nguyen Xuan Luu ប្រធានគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុង Islamabad
(AIC) អាណត្តិ២០១៦ AIC នាថ្ងៃទី២៦ វិច្ឆិកា បានរៀបចំសម័យប្រជុំលើកទីមួយ
ដើម្បីផ្លាស់ប្ដូរ ឯកភាពនិងអនុម័តលើផែនការធ្វើសកម្មភាព។នៅទីនេះ លោក
Nguyen Xuan Luu បានសង្កត់ធ្ងន់ថា នាពេលខាងមុខ AIC គប្បី បង្កើនសកម្មភាព
ជួបប្រាស្រ័យជាមួយក្រសួង ស្ថាប័ន មជ្ឈដ្ឋានអ្នកប្រាជ្ញា អ្នកជំនាញការនៃប្រទេស
សាម៉ីជាពិសេសគឺថ្នាក់ដឹកនាំការបរទេស តាមនោះ បង្កើតកាណាលតភ្ជាប់ប្រកប
ដោយប្រសិទ្ធិភាពរវាងភាគីទាំងពីរ។សមាជិក AIC បានវាយតំលៃខ្ពស់ចំពោះការ
ផ្ដើមគំនិត របស់វៀតណាមដោយរៀបចំជំនួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំនៃ
ក្រសួងការ បរទេសប៉ាគីស្ថាននាដើមឆ្នាំ២០១៦ ហើយផ្សាភ្ជាប់សកម្មភាពវប្បធម៌
កីឡា និងសកម្មភាពកិច្ចការបរទេសរវាង AIC ជាមួយប្រទេសសាម៉ីក៏ដូចជាជា
មួយ អង្គទូតនានាប្រចាំនៅទីក្រុង Islamabad ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ