គណៈឃោសនាអប់រំបក្ខភាគតំបន់ទី៥ទទួលកិតិ្តនាមវីរៈកងកម្លាំងប្រដាប់អាវុធ ប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ ខែកក្កដា នៅទីក្រុង Tam Ky ខេត្ត Quang Nam ភាគ កណ្ដាលប្រទេសវៀតណាម គណៈកម្មាធិការឃោសនាផ្សព្វផ្សាយមជ្ឈឹមបានរៀបចំ ពិធីទទួលកិត្តិនាម វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជនរបស់គណៈ ឃោសនាអប់រំបក្ខភាគតំបន់ទី៥យ៉ាងមហោឡារឹត។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីនេះផងដែរ។ 
គណៈឃោសនាអប់រំបក្ខភាគតំបន់ទី៥ទទួលកិតិ្តនាមវីរៈកងកម្លាំងប្រដាប់អាវុធ ប្រជាជន - ảnh 1 តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានប្រគល់ទង់និងប័ណ្ណទទួលស្គាល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធជូនគណៈឃោសនាអប់រំបក្ខភាគតំបន់ទី៥

ថ្លែងមតិនៅទីនេះ សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការឃោសនាផ្សព្វផ្សាយមជ្ឈឹមលោក Vo Van Thuong បានរំលេចនូវប្រពៃណីដ៏អង់អាចក្លាហានរបស់គណៈឃោសនាអប់រំបក្ខភាគតំបន់ទី៥ ក្នុងដំណាក់កាលសង្គ្រាម ក៏ដូចជាក្នុងដំណាក់កាលសន្តិភាព កសាងនិងការពារមាតុប្រទេសផងដែរ។ គិតចាប់ពីពេលបង្កើតឡើងកាលពីឆ្នាំ១៩៦០មក គណៈឃោសនាអប់រំបក្ខភាគតំបន់ទី៥ ជានិច្ចកាលសម្រេចបានយ៉ាងល្អនូវតួនាទីធ្វើសេនាធិការ លើកសំណើជូនបក្ខភាគតំបន់អំពីការងារនយោបាយ សតិអារម្មណ៍ អនុវត្តន៍ភារកិច្ចអប់រំនិងហាត់ពត់លត់ដំសំរាប់កម្មាភិបាល យុទ្ធជន ហើយលើកទឹកចិត្តប្រជាជននៅតំបន់ភាគកណ្ដាល - Tay Nguyen អនុវត្តន៍ភារកិច្ចបដិវត្តន៍ប្រកបដោយជោគជ័យផងដែរ។ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖

        “ការរីកធំធាត់របស់ជួរកម្មាភិបាលឃោសនាផ្សព្វផ្សាយ នាពេលសព្វថ្ងៃនេះ មានការដឹកនាំ ថែទាំរបស់បក្ស រដ្ឋ របស់លោកប្រធានហូជីមិញ ការជួយឧបត្ថម្ភរបស់បណ្ដាក្រសួង ស្ថាប័នមជ្ឈឹមនិងតំបន់ និងការគ្របដណ្ដប់របស់ប្រជាជន ទូទាំងប្រទេស។ យើងខ្ញុំនឹងបន្តពង្រីកប្រពៃណីឲ្យបានសក្តិសមជាមួយនឹងបុព្វហេតុដ៏ភ្លឺស្វាង ខិតខំប្រឹងប្រែងសម្រេចឲ្យបានល្អនូវភារកិច្ចរបស់ខ្លួនដើម្បីសក្តិសមនឹងជំនឿទុកចិត្តរបស់បក្ស រដ្ឋនិងប្រជាជន”។

        នៅពិធីនេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានប្រគល់ទង់និងប័ណ្ណទទួលស្គាល់កិត្តិនាមវីរៈកងកម្លាំងប្រដាប់អាវុធជូនគណៈឃោសនាអប់រំបក្ខភាគតំបន់ទី៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ