គណបក្សកាន់អំណាចនៅកម្ពុជារៀបចំមហាសន្និបាតវិសាមញ្ញ

(VOVWORLD) - បើតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មហាសន្និបាត នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ (២៨-២៩ មករា)។ 

គណបក្សកាន់អំណាចនៅកម្ពុជារៀបចំមហាសន្និបាតវិសាមញ្ញ - ảnh 1សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ (រូបភាព៖ ក្រសួងព័ត៌មានកម្ពុជា)

មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណ បក្សកាន់អំណាចនៅកម្ពុជា បានបើកនាព្រឹកថ្ងៃទី ២៨ មករា នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយក រដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

បើតាមលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មហាសន្និបាត នឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ (២៨-២៩ មករា)។ នៅថ្ងៃដំបូង មហាសន្និបាត ពិភាក្សាលើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ក្នុងដំណាក់កាលពីឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចក្នុងឆ្នាំ ២០២៣។ ក្នុងថ្ងៃទីពីរ មហាសន្និបាតនឹងអនុម័តលើរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សក្នុងដំណាក់កាលឆ្នាំ២០១៨-២០២៣ និងទិសដៅភារកិច្ចឆ្នាំ ២០២៣; អនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់បុព្វហេតុកសាង និងការពារមាតុភូមិក្នុងដំណាក់កាល ២០២៣-២០២៨។
គួរជម្រាបបន្ថែមទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សធំជាងគេនៅកម្ពុជា ហើយបានកាន់អំណាចរយៈពេល ៦ អាណត្តិ។ នៅក្នុងការបោះឆ្នោត ឃុំ/ សង្កាត់លើកទី៥ នៅឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈសមាជិក ក្រុមប្រឹក្សាឃុំ/សង្កាត់ចំនួន ៩.៣៧៦ អាសនៈ (៨០,៦%)។ ក្នុងចំណោមអាសនៈ ប្រធានឃុំ-សង្កាត់ចំនួន ១.៦៥២ អាសនៈនៅទូទាំងប្រទេស គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈចំនួន ១.៦៤៨ (ស្មើនឹង ៩៩,៧៥%)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ