គណៈបក្សកាន់អំណាចនៅកូរ៉េខាងត្បូងប្រឆាំងជំទាស់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ
(VOVWORLD) - ថ្នាក់ដឹកនាំក្រុមសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យកាន់ អំណាចនៅកូរ៉េខាងត្បូងលោក Woo Won-shik នាថ្ងៃទី១៦ សីហា បានឡើង សម្លេងប្រឆាំងជំទាស់ទស្សនៈរបស់សមាជិកសភាផ្សេងៗនៃគណៈបក្សអភិរក្ស ដែលអំពាវនាវឲ្យដាក់ពង្រាយឡើងវិញនូវប្រភេទអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ របស់អាមេរិកនៅកូរ៉េខាងត្បូង។
ថ្នាក់ដឹកនាំក្រុមសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យកាន់ អំណាចនៅកូរ៉េខាងត្បូងលោក Woo Won-shik (រូបថត៖Yonhap) |
(VOVworld) - ថ្នាក់ដឹកនាំក្រុមសមាជិកសភានៃគណៈបក្សប្រជាធិបតេយ្យកាន់ អំណាចនៅកូរ៉េខាងត្បូងលោក Woo Won-shik នាថ្ងៃទី១៦ សីហា បានឡើង សម្លេងប្រឆាំងជំទាស់ទស្សនៈរបស់សមាជិកសភាផ្សេងៗនៃគណៈបក្សអភិរក្ស ដែលអំពាវនាវឲ្យដាក់ពង្រាយឡើងវិញនូវប្រភេទអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ របស់អាមេរិកនៅកូរ៉េខាងត្បូង។ ឆ្លើយសម្ភាសន៍នៅលើវិទ្យុសម្លេង CBS លោក Woo Won-shik ព្រមានថា ទង្វើនេះអាចបណ្ដាលឲ្យចិននិងរុស្ស៊ីខឹងសម្បា ហើយ បណ្ដាលឡើងការរីកសាយអាវុធនៅតំបន់អាស៊ីភាគឦសាន ក៏ដូចជាបង្កឡើងអស្ថិរភាព ថែមទៀតនៅឧបទ្វីបកូរ៉េផងដែរ៕