គណៈបក្សជនកម្មុយនិស្តរុស្ស៊ីថ្កោលទោសទង្វើរំលោភច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រខាងកើត

គណៈបក្សជនកម្មុយនិស្តរុស្ស៊ីថ្កោលទោសទង្វើរំលោភច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រខាងកើត - ảnh 1
គណៈបក្សជនកម្មុយនិស្តរុស្ស៊ីថ្កោលទោសយ៉ាងខ្លាំងក្លាទង្វើរំលោភច្បាប់អន្តរជាតិរបស់ចិននៅ
សមុទ្រខាងកើត (Image: Vietnam+)


(VOVworld) – ក្នុងសេចក្តីថ្លែងការជាផ្លូវការស្តីអំពីស្ថានភាពនៅសមុទ្រខាងកើត
នាថ្ងៃទី ៤ មិថុនា គណៈបក្សជនកម្មុយនិស្តរុស្ស៊ីបានសម្តែងការព្រួយបារម្ភដ៏ជ្រាល ជ្រៅចំពោះស្ថានភាពនៅសមុទ្រខាងកើត ហើយថ្កោលទោសយ៉ាងខ្លាំងក្លាទង្វើ
រំលោភ ច្បាប់អន្តរជាតិរបស់ចិន ក៏ដូចជា គោលជំហររបស់ចិនក្នុងការប្រតិបត្តិនៅ
សមុទ្រ ខាងកើតផងដែរ។ តាមរយៈសេចក្តីថ្លែងការពោលខាងលើ គណៈបក្សជន
កម្មុយនិស្ត រុស្ស៊ីបានសម្តែងការគាំទ្រជាផ្លូវការចំពោះវៀតណាម។ នៅទីក្រុង Sydney
 នាថ្ងៃទី ៤ មិថុនា នាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី លោក Tony Abbott បានប្រកាសថា៖
ប្រទេសនេះ ប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះទង្វើខុសច្បាប់ដោយឯកតោភាគីរបស់
ចិនលើសមុទ្រ ខាងកើតនិងសមុទ្រ​ Hoa Tung។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី
ក៏បានអះអាង ថា៖ បណ្ដាសេចក្តីថ្លែងការស្តីអំពីអធិបតេយ្យភាពត្រូវដោះស្រាយ
ដោយសន្តិវិធីនិង ប្រតិបត្តិតាមច្បាប់អន្តរជាតិ។ សេចក្តីថ្លែងការបស់នាយករដ្ឋមន្ត្រី
 Tony Abbott ត្រូវបាននាំចេញក្នុងកាលៈទេសៈភាពតានតឹងកំពុងឡើងជណ្តើរក្នុង
តំបន់ ដោយមាន ការដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ នៅតំបន់
សេដ្ឋកិច្ចផ្តាច់មុខនិង តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ក៏ដូចជា ខ្សែអណ្តាតគោររបស់ចិនដែលស្រូប យក ៩០% ទំហ៊ំសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ