គណៈបក្សប្រឆាំងកម្ពុជាចាប់ផ្តើមការធ្វើបាតុកម្មរយៈពេល៣ថ្ងៃ
|
បាតុកម្មនៅកម្ពុជា (រូបថតៈ vov.vn) |
(VOVworld)-គណៈបក្សប្រឆាំងកម្ពុជាចាប់ផ្តើមការធ្វើបាតុកម្មរយៈពេល៣ថ្ងៃ។
បាតុកម្មនេះដោយមានការចូលរួមរបស់ជនគាំទ្រគណៈបក្សសង្គ្រោះជាតិ (CNRP)
រាប់ពាន់នាក់ នេះគឺសំដៅទាមទារការពិនិត្យឡើងវិញលទ្ធផលនៃការបោះឆ្នោត
រដ្ឋសភានីតិកាលទី៥នាពេលកន្លងទៅ។ នាថ្ងៃទី២៣តុលាបាតុករបានធ្វើដង្ហែ
ក្បួនទៅកាន់ទីស្នាក់ការការិយាល័យអគ្គស្នងការទទួលបន្ទុកសិទ្ធមនុស្សអ.ស.ប
ប្រចាំនៅកម្ពុជា ដើម្បីបញ្ចូនសំណើរ ដែលមានហត្ថលេខានិងស្នាមមេដៃរបស់
មនុស្សចំនួន២លាននាក់ ដោយ ស្នើរអ.ស.ប និងបណ្តាប្រទេសចុះហត្ថលេខា
កិច្ចព្រមព្រៀងទីក្រុងប៉ារីសអំពីសន្តិភាព សម្រាប់កម្ពុជានាឆ្នាំ១៩៩១ ជួយធ្វើ
អន្តរាគមន៌ ទាមទារយុត្តិធម៌ឲ្យអ្នកបោះឆ្នោត របស់ CNRP។ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៤និងទី២៥តុលា បាតុករបន្តដង្ហែ ក្បួនដើរទៅកាន់បណ្តាស្ថានទូតអាមេ
រិក បារំាង រុស្ស៊ី ជប៉ុននិងប្រទេសមួយចំនួនទៀត៕