គណៈបក្សប្រជាជនកម្ពុជា(CPP)និងគណៈបក្សសង្គ្រោះជាតិកម្ពុជា(CNRP) ព្រមព្រៀងរបៀបកែទម្រង់ NEC
|
គណៈបក្សប្រជាជនកម្ពុជា(CPP)និងគណៈបក្សសង្គ្រោះជាតិកម្ពុជា(CNRP) ព្រមព្រៀងរបៀបកែទម្រង់ NEC (រូបថតៈ Phùng Việt Hùng/TTXVN)
|
(VOVworld)-គណៈបក្សប្រជាជនកម្ពុជា(CPP)និងគណៈបក្សសង្គ្រោះជាតិកម្ពុជា
(CNRP) ព្រមព្រៀងរបៀបកែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
(NEC) ក្នុងកិច្ចប្រជុំសម្ងាត់របស់គណៈកម្មាធិការចំរុះនៃគណៈបក្សទាំងពីរ ដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរសំដៅ បញ្ឈប់រាល់ជំលោះក្រោយពីការបោះឆ្នោតដែលអូសបន្លាយនាពេលកន្លងទៅ។ នេះជាសេចក្តីជូនដំណឹងរបស់ប្រធាន CNRP លោក សម រង្ស៊ី ជាមួយជនគាំទ្រ
នៅខេត្ត កំពតនាថ្ងៃទី៨មេសា។ លោក សម រង្ស៊ីចាត់ទុកថា សភាពការណ៍
នៅកម្ពុជាបានឈានដល់របត់១ ហើយវាល្អឬអាក្រក់គឺផ្អែកទៅលើលទ្ធផល
នៃជំនួបជាន់ខ្ពស់រវាងគណៈបក្សទាំងពីរនាពេលខាងមុខ៕