គណបក្សប្រជាធិបតេយ្យដណ្ដើមបានសិទ្ធិគ្រប់គ្រងសភាជាន់ទាប

(VOVWORLD) -យោងតាមលទ្ធផលជាបឋមនាថ្ងៃទី៧ ខែវិច្ឆិកានៃ ការបោះឆ្នោត រដ្ឋសភា អាមេរិកពាក់កណ្ដាលអាណត្តិបានឲ្យដឹងថា គណបក្សសាធារណរដ្ឋសាធារណរដ្ឋឈ្នះឆ្នោត ចូលទៅកាន់កាប់ព្រឹទ្ធសភា ក៏ប៉ុន្តែបាត់បង់អាសនៈនៅសភាជាន់ទាប ឲ្យទៅលើគណបក្ស ប្រជាធិបតេយ្យវិញ។ 
គណបក្សប្រជាធិបតេយ្យដណ្ដើមបានសិទ្ធិគ្រប់គ្រងសភាជាន់ទាប - ảnh 1  ប្រធានាធិបតីអាមេរិកលោក Donal Trump

ហេតុដូច្នេះ ក្រោយពីការទន្ទឹងរង់ចាំអស់រយៈពេល ៨ ឆ្នាំ មក គណបក្សប្រជាធិបតេយ្យដណ្ដើមបានសិទ្ធិគ្រប់គ្រងសភាជាន់ទាប។ នេះគឺជាជ័យជំនះដ៏គួរឱ្យកត់សម្គាល់របស់សមាជិកសភានៃគណបក្សប្រជាធិបតេយ្យក្នុងការខិតខំប្រឹងប្រែងដណ្ដើមការគ្រប់គ្រងមួយក្នុងចំណោមសភាទាំងពីរនៅអាមេរិក។

ទោះជាជាគណបក្សសាធារណរដ្ឋទទួលបរាជ័យនៅសភាជាន់ទាបក៏ដោយ ប៉ុន្តែ តាមរយៈបណ្ដាញសង្គម Twitter លោកប្រធានាធិបតីអាមេរិក Donald Trumpនៅតែហៅលទ្ធផលនៃការបោះឆ្នោតនេះ គឺជា ជោគជ័យដ៏ធំធេង ព្រមទាំងថ្លែងអំណរគុណចំពោះអ្នកបោះឆ្នោតអាមេរិកទាំងអស់ផងដែរ។

ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតពិតជាមិនធ្វើឲ្យម្ចាស់សេតវិមានពេញចិត្តឡើយ ព្រោះថា ការដែលគណបក្សសាធារណរដ្ឋទទួលបានសិទ្ធិគ្រប់គ្រងសភាទាំងពីរជាន់ថ្នាក់នាពេលកន្លងទៅ បានជួយជំរុញរាល់គោលនយោបាយ " អាមេរិកជាចម្បង" របស់រដ្ឋអំណាចប្រធានាធិបតីអាមេរិកលោក Donal Trump ដូចជាគោលនយោបាយអន្តោប្រវេសន៍ និងពាណិជ្ជកម្ម។ ប៉ុន្តែនាបច្ចុប្បន្ននេះ គណបក្សប្រជាធិបតេយ្យដណ្ដើមបានសិទ្ធិគ្រប់គ្រងសភាជាន់ទាប នឹងរាំងស្ទះការអនុវត្តន៍រាល់គោលនយោបាយរបស់ម្ខាស់សេតវិមាននៃគណបក្សសាធារណៈជាពុំខាន។

ជាទូទៅជាមួយនឹងលទ្ធផលនៃការបោះឆ្នោតរដ្ឋសភាពាក់កណ្តាលអាណត្តិនេះ សភាអាមេរិកអាណត្តិថ្មី (អាណត្តិទី ១១៦) នឹងបើកនាថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៩ ខណៈដែលគណបក្សប្រជាធិបតេយ្យនិងគណបក្សសាធារណរដ្ឋបានគ្រប់គ្រងសភានីមួយៗ។លទ្ធផលនេះក៏បានបង្ហាញនូវភាពលំបាកក្នុងរយៈពេល ពីរឆ្នាំ ចុងក្រោយនៃអាណត្តិរបស់ប្រធានាធិបតីអាមេរិក Donald Trump ខណៈដែលគណបក្សសារធារណរដ្ឋមិនគ្រប់គ្រងរដ្ឋសភាទៀតឡើយ។

ប្រតិកម្មទៅវិញ

ផ្សេងៗ