គណៈបក្សប្រទេសរុស្ស៊ីឯកភាពដណ្តើមជ័យជំនះក្នុងការបោះឆ្នោតឌុយម៉ាជាតិ
|
គណៈបក្សប្រទេសរុស្ស៊ីឯកភាពដណ្តើមជ័យជំនះក្នុងការបោះឆ្នោតឌុយម៉ាជាតិ (VNA) |
(VOVworld) – ដោយសន្លឹកឆ្នោតចំនួន ៩៣% ត្រូវបានពិនិត្យមើល
គណៈបក្សប្រទេសរុស្ស៊ីឯកភាពកាន់អំណាចដណ្តើមបានសម្លេងគាំទ្រ
ចំនួន ៥៤,២៧% ក្នុងការបោះឆ្នោត ឌុយម៉ាជាតិ (សភាជាន់ទាបរុស្ស៊ី)។
ក្នុងពេលនោះ គណៈបក្សកម្មុយនិស្តរុស្ស៊ី (KPRF) ទទួលបាន ១៣,៤៦%
គណៈបក្សប្រជាធិបតេយ្យសេរីភាពរុស្ស៊ី (LDPR) - ១៣,២៥% និងគណៈ
បក្សប្រទេសរុស្ស៊ីសមភាព (SR) - ៦,១៧%។ គ្មានគណៈ បក្សណាហួស
កំរិត ៥% ដើម្បីមានតំណាងក្នុងឌុយម៉ាជាតិរុស្ស៊ី នីតិកាលទី ៧ នៅ
ឡើយ។ ដោយមានលទ្ធផលនេះ គណៈបក្សប្រទេសរុស្សីឯកភាពរបស់
ប្រធា នាធិបតី Vladimir Putin នឹងទទួលបានអាសនៈចំនួន ៣៣៨
នៅរដ្ឋសភា៕