គណបក្សសង្រ្គោះជាតិនឹងពិចារណាក្នុងការជ្រើសរើសប្រធានថ្មី

(VOVWORLD) -លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាង ថា គណបក្សប្រឆាំងនឹងពិចារណាក្នុងការជ្រើសរើសប្រធានថ្មីនៅពេលខាងមុខនេះ ក្រោយពេលតុលាការកាត់សេចក្តី ចំពោះសំណុំរឿង លោក កឹម សុខា ដែលមាន តួនាទីជាប្រធានគណបក្សនេះបច្ចុប្បន្ន។
គណបក្សសង្រ្គោះជាតិនឹងពិចារណាក្នុងការជ្រើសរើសប្រធានថ្មី - ảnh 1លោក កឹម សុខា  

លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានអះអាង ថា គណបក្សប្រឆាំងនឹងពិចារណាក្នុងការជ្រើសរើសប្រធានថ្មីនៅពេលខាងមុខនេះ ក្រោយពេលតុលាការកាត់សេចក្តី ចំពោះសំណុំរឿង លោក កឹម សុខា ដែលមាន តួនាទីជាប្រធានគណបក្សនេះបច្ចុប្បន្ន។

ការអះអាងរបស់ លោក សុន ឆ័យ បានធ្វើឡើងតាមរយៈសន្និសីទកាសែតខ្លីមួយ ជូនដល់ក្រុមអ្នកសារព័ត៌មាន នៅស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ នា ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧នេះ ក្រោយកិច្ចប្រជុំរបស់គណបក្សសង្រ្គោះជាតិ។

ពាក់ព័ន្ធនឹងបណ្តឹងនេះ តុលាការកំពូល បានចេញដីកាបង្គាប់ទៅ គណបក្ស សង្គ្រោះ ជាតិ ឲ្យដាក់ឯកសារត្រៀម ដើម្បីឆ្លើយតបទៅនឹងពាក្យបណ្ដឹង សុំរំលាយគណបក្ស សង្គ្រោះជាតិ របស់ក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល២០ថ្ងៃ។ នេះបើយោងតាមដី កាបង្គាប់ឲ្យដាក់ឯកសារត្រៀមរបស់ចៅក្រម តុលាការកំពូល នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ