គណៈបក្សស្តាំនិយមដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតព្រទ្ធសភាបារាំង
|
ប្រធានគណៈបក្ស FN នៅបារាំង លោកស្រី Marie Le Pen (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ កញ្ញា ការបោះឆ្នោតព្រឹទ្ធសភាបារាំងបានបិទបញ្ចប់ដោយ ជ័យជំនះរបស់សម្ព័ន្ធភាពស្តាំនិយមនៅប្រទេសនេះ។ ស្តាំនិយមនៅបារាំងរួមមាន៖ សម្ព័ន្ធភាពដើម្បីចលនាប្រជាជន (UMP) សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យនិងឯករាជ្យ
(UDI) និងគណៈបក្សនយោបាយតូចៗមួយចំនួន ដែលដណ្តើមបានសម្លេងគាំទ្រ
ចំនួន ១៨៧ ក្នុងព្រឹទ្ធសភាបារាំង។ ក្នុងពេលនោះ សម្ព័ន្ធភាពឆ្វេងនិយមទទួលបានអា
សនៈចំនួន ១៥៥ តែប៉ុណ្ណោះ។ លទ្ធផលនេះគឺជាសញ្ញាអាក្រក់ចំពោះប្រធានាធិបតី
បារាំង លោក Francois Hollande ក្នុងកាលៈទេសៈដែលកិត្យានុភាពរបស់លោកកំពុង
ថយចុះដោយសារប្រជាជនមិនគាំទ្រគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់
លោកដែលនាំមកស្ថានភាពបាត់អាជីពកើនឡើងក៏ដូចជាគោលនយោបាយកាត់បន្ថយ សុខុមាលភាពសង្គមនិងការជួយឧបត្ថម្ភនៃរដ្ឋអំណាចមជ្ឈឹម៕