គណៈបក្ស CNRP ត្រូវបានចោទប្រកាន់ក្នុងឧបាយកលបង្កអស្ថិរភាពសង្គម

គណៈបក្ស CNRP ត្រូវបានចោទប្រកាន់ក្នុងឧបាយកលបង្កអស្ថិរភាពសង្គម  - ảnh 1
ប្រធានគណៈបក្សសង្គ្រោះជាតិកម្ពុជាលោក សម រង្ស៊ី (Image: VNA)

(VOVworld) – នាថ្ងៃទី ២៧ មករា មន្ត្រីក្រសួងការពារជាតិកម្ពុជាមួយរូបបាន​ចោទប្រកាន់គណៈបក្សសង្គ្រោះជាតិ CNRP ក្នុងឧបាយកលបង្កអស្ថិរភាព
សង្គម នៅកម្ពុជា។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានសារព័ត៌មាន រដ្ឋលេខាធិការ
ក្រសួងការ ពារជាតិកម្ពុជា លោក នាង ផាត បានចាត់ទុកថា៖ ការដែល CNRP
មិន​ទទួលស្គាល់រាល់សកម្មភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
កម្ពុជា NEC និងរដ្ឋាភិបាលអាណត្តិ ៥ ឆ្នាំ គឺជាអំពើប្រកបដោយចោតនាបង្ក
អស្ថិរភាព សន្តិសុខសង្គមស្រដៀងគ្នានឹងបំរ៉ែបំរួលនាបច្ចុប្បន្ននៅប្រទេសថៃ
ជិតខាង។ លោក នាង ផាត ក៏បានរំលឹកឡើងវិញនូវការអំពាវនាវរបស់នាយក
រដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ដែលស្នើរឲ្យកំលាំងប្រដាប់អាវុធ
កម្ពុជាស្មោះត្រង់ការពាររដ្ឋធម្មនុញ្ញព្រះមហាក្សត្រនិងរាជរដ្ឋាភិបាលដើម្បី
ធានាមិនឲ្យមានកើត ឡើងសកម្មភាពរំលោភលើច្បាប់ដែលបង្កអស្ថិរភាព
ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ