គណៈបក្ស CPP ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កម្ពុជា
(VOVWORLD) - នៅលើបណ្ដាញសង្គម Facebook នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បាន នាំចេញតួរលេខក្រៅផ្លូវការថា ក្នុងចំណោមអ្នកបោះឆ្នោតជាង៦លាន៧ហ្មឺននាក់ គណៈបក្ស CPP ទទួលបានសម្លេងគាំទ្រចំនួន៣លាន៥ហ្មឺនសម្លេង ដែលស្មើ នឹង៥១,៣៩%។
នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន (រូបថត៖VOV) |
(VOVworld) - នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាថ្ងៃទី៥ មិថុនា ប្រកាសថាគណៈបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាចនោះ បានដណ្ដើមជ័យ ជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ឃុំ សង្កាត់លើកទី៤ ដែលបានប្រព្រឹត្តទៅមួយថ្ងៃមុន នោះ។នៅលើបណ្ដាញសង្គម Facebook នាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បាន នាំចេញតួរលេខក្រៅផ្លូវការថា ក្នុងចំណោមអ្នកបោះឆ្នោតជាង ៦លាន៧ហ្មឺននាក់ គណៈបក្ស CPP ទទួលបានសម្លេងគាំទ្រចំនួន៣លាន៥ហ្មឺនសម្លេង ដែលស្មើ នឹង៥១,៣៩%។ថ្នាក់ដឹកនាំកម្ពុជារូបនេះក៏បានសំដែងក្ដីសង្ឃឹមថា គណៈបក្ស CPP នឹងដណ្ដើមបានសម្លេងគាំទ្រភាគច្រើនក្នុងការបោះឆ្នោតសកលដែល គ្រោងនឹងប្រព្រឹត្តទៅនាខែកក្កដាឆ្នាំ២០១៨ខាងមុខផងដែរ៕