គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមទៅបំពេញទស្សនកិច្ចនៅម៉ូសំប៊ិក
|
ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh (រូបថតៈTTXVN) |
(VOVworld)-គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំ
ដោយឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានអញ្ជើញទៅបំពេញទស្សនកិច្ច
ការងារនៅ ម៉ូសំប៊ិក ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨មិនា សំដៅជម្រុញកិច្ចសហប្រតិ
បត្តិការការពារជាតិទ្វេភាគី។ ក្នុងជំនួបជាមួយសមភាគី ម៉ូសំប៊ិក លោក Antanasio
Salvador M’tumuke ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា
វៀតណាមយកចិត្តទុកដាក់លើទំនាក់ទំនងមិត្តភាពប្រពៃណីជាមួយម៉ូសំប៊ិកនិងជា
និច្ចកាលមានបំណងជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ
ក្នុងនោះមានវិស័យការពារជាតិ។រីឯរដ្ឋមន្ត្រីលោក M’tumuke បានឲ្យដឹងថា ម៉ូសំប៊ិក
គោរពជានិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ Graca Tomas Chonggo អគ្គសេនាធិ
ការកងទ័ពម៉ូសំប៊ិក លោក Nguyen Chi Vinh បានអះអាងថា បក្ស រដ្ឋ កងទ័ពនិងប្រ
ជាជនវៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងមិត្ត
ភាពយូរអង្វែងរវាងវៀតណាមជាមួយម៉ូសំប៊ិក។ ភាគីទាំងពីរបានឯកភាពបង្កើនការ
ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យពេទ្យយោ
ធា ព័ត៌មានទំនាក់ទំនង បណ្តុះបណ្តាលនិងឧស្សាហកម្មការពារជាតិជាដើម៕