គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានចូលរួមសកម្មភាពជាច្រើននៅកិច្ចសន្ទនា Shangri-La
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនា Shangri-La លើកទី ២០ នៅប្រទេសសិង្ហបុរី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២-៤ ខែមិថុនា ឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានចូលរួមសម័យប្រជុំពេញអង្គ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងកិច្ចប្រជុំទ្វេភាគីនានានៅខាងក្រៅព្រឹត្តិការណ៍។
ឧត្តមសេនីយ៍ឯក Hoang Xuan Chien បានចូលរួមកិច្ចសន្ទនា Shangri-La លើកទី ២០ នៅសិង្ហបុរី។ (ប្រភព៖ qdnd.vn) |
ក្នុងជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ Robert Brieger ប្រធានគណៈកម្មការយោធាសហភាពអឺរ៉ុប (EU) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងប្រធានគណៈកម្មាធិការយោធា EU បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារជាតិនាពេលកន្លងមក បានរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងសហប្រតិបត្តិការភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ វៀតណាម - សហភាពអឺរ៉ុប (PCA) និងកិច្ចព្រមព្រៀងរវាងវៀតណាមនិងសហភាពអឺរ៉ុបស្តីពីការបង្កើតក្របខ័ណ្ឌសម្រាប់ការចូលរួមរបស់វៀតណាមក្នុងសកម្មភាពគ្រប់គ្រងវិបត្តិ របស់សហភាពអឺរ៉ុប (FPA)។
ក្នុងជំនួបជាមួយលោក James Crabtree នាយកប្រចាំតំបន់អាស៊ីនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) ដែលជាអ្នករៀបចំកិច្ចសន្ទនា Shangri-La លើកនេះ ឧត្តមសេនីយឯក Hoang Xuan Chien បានអបអរសាទរដល់ IISS និងក្រសួងការពារជាតិសិង្ហបុរីដែលបានរៀបចំកិច្ចសន្ទនា Shangri-La លើកទី ២០ ប្រកបដោយដោយជោគជ័យ។ ឧត្តមសេនីយឯកបានចែករំលែកថា ក្រសួងការពារប្រទេសវៀតណាមវាយតំលៃខ្ពស់ ហើយនឹងបន្តចូលរួមកិច្ចសន្ទនា Shangri-La បន្ទាប់ក៏ដូចជាសន្និសីទក្នុងក្របខ័ណ្ឌនៃកិច្ចសន្ទនាផងដែរ៕