គណៈប្រតិភូក្រសួងហិរញ្ញវត្ថុវៀតណាមទៅបំពេញទស្សនកិច្ចនៅអូស្ត្រាលីណូវែលហ្សេឡង់
|
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម Nguyen Huu Chi (nguyentandung.org) |
Vovworld-ចាប់ពីថ្ងៃទី៣១កក្កដាដល់ថ្ងៃទី៨សីហា ក្រុមការងារក្រសួងហិរញ្ញ
វត្ថុវៀតណាមដឹកនាំដោយអនុរដ្ឋមន្ត្រី Nguyen Huu Chi បានទៅបំពេញទស្សនកិច្ច
នៅអូស្ត្រាលីនិងណូវែល្ហសេឡង់។ ដំណើរទស្សនកិច្ចសំដៅពិគ្រោះបទពិសោធន៍
គ្រប់គ្រងទ្រពសប្បត្តិសាធារណៈនៅប្រទេសទាំងពីរពោលខាងលើ។ ក្នុងរយៈពេល
បំពេញទស្សនកិច្ច គណៈប្រតិភូបានធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់
អូស្ត្រាលីនិងណូវែលហ្សេឡង់។ បណ្ដាស្ថាប័នអង្គការនៃប្រទេសទាំងពីរបានធ្វើការ
ស្មោះត្រង់ចែករំលែកបទពិសោធន៍ជាក់ស្ដែងក្នុងការគ្រប់គ្រងហេដ្ឋានរចនាសម្ព័ន្ធ
គមនាគមន៍សង្គមរបៀបចូលរួមរបស់មណ្ឌលឯកជនក្នុងវិស័យអភិវឌ្ឍន៍ហេដ្ឋាន
រចនាសម្ព័ន្ធសុខាភិបាលអប់រំជាដើម៕