គណះប្រតិភូខុទ្ទកាល័យប្រធានាធិបតីអង់ហ្គូឡាមកបំពេញការងារនៅខេត្ត Bac Ninh
នាថ្ងៃទី ២៥ មិនា គណះប្រតិភូខុទ្ទកាល័យប្រធានាធិបតីអង់ហ្គូឡា ដឹកនាំដោយ
លោកស្រី Florbela Rocha Araujo លេខាបទបញ្ញាត្តិ បានទៅទស្សនា ស្វែងយល់ និង ស្រាវជ្រាវបទពិសោធន៍ របស់ខេត្ត Bac Ninh (ភាគខាងជើងវៀតណាម) ក្នុង ការ ទាក់ទាញវិនិយោគពីបរទេស។ ថ្នាក់ដឹកនាំ ខេត្ត Bac Ninh បានជូនដំណឹងអំពីសភាព ការណ៍អភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម របស់ខេត្ត និងមានគោលបំណងថា÷ បានផ្លាស់ប្តូរ ចែករំឡែក បទពិសោធន៍ពន្លឿនវិនិយោគ របស់ខេត្ត Bac Ninh ជាមួយអង់ហ្គូឡា រួម ចំណែកពូនជ្រុំទំនាក់ទំនង មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ វាយតំលៃ ខ្ពស់ អំពី យន្តការ បែបបទ គោលនយោបាយរបស់ខេត្ត Bac Ninh ក្នុងការងារទាក់ទាញ ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) លោកស្រី Florbela Rocha Araujo បានអះអាងថា÷
ការស្វែងយល់ស្ថានភាពជាក់ស្ដែងនៅ Bac Ninh នឹងជួយ អង់ហ្គូឡា មានបន្ថែមបទពិ
សោធន៍ ដើម្បីកសាងបរិស្ថានវិនិយោគប្រកបដោយល្អប្រសើរ… ក្នុងឱកាសនេះដែរ អនុប្រធានគណះកម្មាធិការប្រជាជនខេត្ត Nguyen Tien Nhuong និងឯកអគ្គរាជទូត អង់ហ្គូឡា ប្រចាំនៅវៀតណាម បានចុះហត្ថលេខាលើឯកសារអនុស្សារណះ យោគ
យល់ សហប្រតិបត្តិការ ក្នុងវិស័យ អាជីវកម្ម និងកែច្នៃរុក្ខផល ផ្គត់ផ្គង់ពលករសំរាប់ផ្នែក ប្រេង ឧស្ម័ននៅ អង់ហ្គូឡា ផងដែរ៕
|
អនុប្រធានគណះកម្មាធិការប្រជាជនខេត្ត Nguyen Tien Nhuong និងឯកអគ្គរាជទូត អង់ហ្គូឡា ប្រចាំនៅវៀតណាម (internet) |