គណៈប្រតិភូគណៈកម្មាធិការ កិច្ចការបរទេសនិងការពារប្រទេសនៃរដ្ឋសភាន័វែសមានដំណើរបំពេញទស្សកិច្ចនៅវៀតណាម

គណៈប្រតិភូគណៈកម្មាធិការ កិច្ចការបរទេសនិងការពារប្រទេសនៃរដ្ឋសភាន័វែសមានដំណើរបំពេញទស្សកិច្ចនៅវៀតណាម - ảnh 1
វៀតណាមជានិច្ចកាលគោរពនិងបង្កើនទំនាក់ទំនងសហប្រតិបត្តិការ ជាមួយន័វែស។ (Image: VOV)


(VOVworld) – វៀតណាមជានិច្ចកាលគោរពនិងបង្កើនទំនាក់ទំនងសហប្រតិបត្តិការ
ជាមួយន័វែស។ នេះគឺជាការអះអាងរបស់អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី
Nguyen Thi Kim Ngan ក្នុងការទទួលជួបសន្ទនាជាមួយគណៈប្រតិភូគណៈកម្មាធិការ
កិច្ចការបរទេសនិងការពារប្រទេសនៃរដ្ឋសភាន័វែសដឹកនាំដោយប្រធាន Anniken
Huifeldt ដែលកំពុងមានដំណើរបំពេញទស្សកិច្ចនៅវៀតណាម នាថ្ងៃទី ១៥ កញ្ញា
នៅទីក្រុងហាណូយ។ លោកស្រី Nguyen Thi Kim Ngan បានស្នើរឲ្យភាគីទាំង ២ បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មចែករំលែកបទ
ពិសោធន៍រវាងគណៈប្រតិភូថ្នាក់គណៈកម្មាធិការ។ វៀតណាមត្រៀមខ្លួនជា
ស្រេចបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មរបស់ន័វែសធ្វើអាជីវកម្ម
នៅវៀតណាម នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ