គណៈប្រតិភូគុយបាទៅកាន់អាមេរិកដើម្បីពិភាក្សាឱកាសធ្វើអាជីវកម្មនិងវិនិយោគ
|
គណៈប្រតិភូគុយបាទៅកាន់អាមេរិកដើម្បីពិភាក្សាឱកាសធ្វើអាជីវកម្មនិងវិនិយោគ (VNA) |
(VOVworld) – នាថ្ងៃទី ២២ មករា កាសែតគុយបា “Granma” បានផ្សាយព័ត៌មាន
ថា៖ គណៈប្រតិភូមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកំពង់ផែរសមុទ្រនិងនាវារចរណ៍របស់
ប្រទេសនេះបានទៅបំពេញទស្សនកិច្ចការងារនៅអាមេរិកដើម្បីពិភាក្សាអំពី
ឱកាសធ្វើអាជីវកម្មនិងវិនិយោគ។ គោលដៅនៃការពិភាគ្សានឹងប្រមូលផ្តុំទៅ
លើ ការជំរុញសក្តានុភាពលើវិស័យនាវាចរណ៍របស់គុយបា ជាពិសេសគឺកំពង់ផែរ
សមុទ្រទឹកជម្រៅ Mariel។ ក្នុងដំណើរទស្សនកិច្ចនៅអាមេរិកលើកនេះ មជ្ឈដ្ឋាន
មន្ត្រីពាណិជ្ជកម្មគុយបានឹងទៅទស្សនានៅកំពង់ផែរសមុទ្រនានានៅអាមេរិក
ក្នុងនោះ មានកំពង់ផែរសមុទ្រ Everglades នៅរដ្ឋ Florida និងឈូងសមុទ្រ
Tampa នៅទីនេះផងដែរ។ តាមគំរោង ដំណើរទស្សនកិច្ចនឹងបញ្ចប់នាថ្ងៃទី ៣
កុម្ភៈខាង មុខ៕