|
រូបថត Internet |
VOV-នាថ្ងៃទី១៣កក្កដា គណៈប្រតិភូឃ្លាំមើលគណៈកម្មាធិការកិច្ចការ
បរទេសរដ្ឋសភាដឹកនាំដោយលោក Nguyen Manh Tien អនុប្រធានគណៈ កម្មាធិការកិច្ចការបរទេសបានជួបធ្វើការជាមួយគណៈកម្មាធិការប្រជាជន
ខេត្ត Tay Ninh អំពីការងាររៀបចំនិងសកម្មភាពកិច្ចការបរទេសដំបន់ ក្នុង
នោះប្រមូលផ្ដុំឃ្លាំមើលអំពីកិច្ចការអណិកជនវៀតណាមរបស់ខេត្ត។ នៅពិធី
ធ្វើការ លោក Nguyen Manh Tien បានទទួលយករាល់សេចក្តីស្នើររបស់ខេត្ត
Tay Ninh ពិសេសគឺបរិមាណអ្នកទៅរៀនភាសាខ្មែរដើម្បីបំរើឲ្យកិច្ចការ
បរទេស។ ក្នុងរយៈពេលកន្លងទៅ ខេត្ត Tay Ninh ជានិច្ចកាលរក្សាទំនាក់ទំនង
សហប្រតិបត្តិការប្រពៃណីជាមួយបណ្ដាខេត្តជិតខាងរបស់កម្ពុជាយកចិត្តទុក
ដាក់អភិវឌ្ឍន៍ពាណិជ្ជកម្មព្រំដែន ពិសេសគឺកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
សេដ្ឋកិច្ចជាមួយបណ្ដាខេត្តមានព្រំដែនរួមរបស់កម្ពុជា៕