គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Lam Dong

(VOVWORLD) -  ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅខេត្ត Lam Dong នារសៀលថ្ងៃទី ៦ ខែមីនា គណៈប្រតិ ភូ ជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលដឹកនាំដោយលោកស្រី Pany Yathotou ប្រធានរដ្ឋសភា ឡាវ បានធ្វើទស្សនកិច្ចដោយទស្សនារូបសណ្ឋានផលិតកម្ម កសិកម្មបច្ចេកវិទ្យាខ្ពស់នៅទីក្រុង Da Lat ផងដែរ។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Lam Dong - ảnh 1 គណៈប្រតិភូអញ្ជើញទៅទស្សនានៅក្រុមហ៊ុនចំកាត់ Hasfarm (រូបថតៈ TTXVN )

នៅឯតំបន់ផលិតកម្មកសិកម្មដែលមានបច្ចេកវិទ្យាខ្ពស់នៃក្រុមហ៊ុន Hasfarm Da Lat និងក្រុមហ៊ុនចំកាត់ Da Lat ដាំបន្លែលើទឹកនោះ គណៈប្រតិភូបានទស្សនានិងស្វែងយល់ពីដំណើរការបច្ចេកវិជ្ជា ការវេចខ្ចប់និងការថែរក្សាបន្លែ ផ្កា ដែលមានគុណភាពខ្ពស់សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកនិងនាំចេញ។ នៅឯកន្លែងដែលត្រូវបានទៅទស្សនា ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានយកចិត្តទុកដាក់ដល់ការអនុវត្តបច្ចេកវិជ្ជាទំនើប ឈានមុខគេ ដើម្បីបម្រើដល់ផលិតកម្មកសិកម្មរបស់ទីក្រុង Da Lat ខេត្ត Lam Dong ព្រមទាំងបញ្ជាក់ថា ទាំងអស់នេះ គឺជាគំរូផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធភាពនិងមានចរិតលក្ខណៈនិរន្តរភាពដែលឡាវត្រូវការរៀនសូត្រពីបទពិសោធន៏នេះ ដើម្បីអនុវត្តលើវិស័យកសិកម្មរបស់ខ្លួន។ ប្រធានរដ្ឋសភាឡាវសង្ឃឹមថា ខេត្ត Lam Dong នឹងបង្កលក្ខណៈងាយស្រួល ចែករំលែកបទពិសោធន៍ជាក់ស្តែង ដល់គណៈប្រតិភូរបស់ឡាវ បានមកទស្សនានិងរៀនពីរបៀបធ្វើកសិកម្មមានបច្ចេកវិទ្យាខ្ពស់ក្នុងតំបន់ពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ