គណៈប្រតិភូដំណាង Duma ជាតិរុស្ស៊ីមកបំពេញ ទស្សនកិច្ចនៅវៀតណាម
|
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានទទួលជួបសន្តនាជាមួយគណៈប្រតិភូ Duma ជាតិរុស្ស៊ី (VOV) |
Vovworld-វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងដៃគូលើគ្រប់វិស័យជា
មួយសហព័ន្ធរុស្ស៊ី ចាត់ទុកសហព័ន្ធរុស្ស៊ីជាដៃគូសំខាន់ជួរមុខក្នុងគោល
នយោបាយកិច្ចការបរទេស។ នោះជាការអះអាងរបស់អនុប្រធានរដ្ឋសភាវៀត
ណាមលោក Uong Chu Luu នៅការចរចារនាថ្ងៃទី២៣ធ្នូនៅទីក្រុងហាណូយជា
មួយអនុប្រធានទី១ Duma ជាតិរុស្ស៊ីលោក Ivan Melnikov ដែលកំពុងបំពេញ
ទស្សនកិច្ចនៅវៀតណាម។ នៅការចរចារ ភាគីទាំងពីរបានចាត់ទុកថា ក្នុងរយៈ
ពេលខាងមុខត្រូវសកម្មអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា បន្តរក្សា
ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនការជួបប្រាស្រ័យចែករំលែកបទ
ពិសោធន៍សកម្មភាពសភា បង្កើនការជួបសន្ទនានៅខាងក្រៅសន្និសីទដំបន់
និងអន្តរជាតិ៕