គណៈប្រតិភូនៃបណ្ដាមូលដ្ឋាននិងអ្នកសារព័ត៌មានទៅសួរសុខទុក្ខ ជូនពរបុណ្យ តេតកម្មាភិបាល យុទ្ធជននៃតំបន់ទី៥កងទ័ពជើងទឹក

(VOVWORLD) - នាព្រឹកថ្ងៃទី២៩ ខែធ្នូ បញ្ជាការដ្ឋានតំបន់ទី៥កងទ័ពជើងទឹកវៀត ណាម បានរៀបចំពិធីជួបជុំជាមួយគណៈប្រតិភូបណ្ដាខេត្តក្រុងភាគខាង ត្បូង អញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យតេត និងជូនអំណោយលើក ទឹកចិត្តដល់កម្មាភិបាល យុទ្ធជននិងប្រជាជននៅតាមកោះនានាភាគនិរតី។ 
គណៈប្រតិភូនៃបណ្ដាមូលដ្ឋាននិងអ្នកសារព័ត៌មានទៅសួរសុខទុក្ខ ជូនពរបុណ្យ តេតកម្មាភិបាល យុទ្ធជននៃតំបន់ទី៥កងទ័ពជើងទឹក - ảnh 1ពិធីប្រគល់អំណោយបុណ្យតេតជូនបណ្ដាកម្មាភិបាលនិងយុទ្ធជននៃតំបន់ទី៥កងទ័ពជើងទឹក 

  គណៈប្រតិភូទាំងអស់រួមមានថ្នាក់ដឹកនាំខេត្តក្រុងភាគខាងត្បូងចំនួន៩ ថ្នាក់ដឹកនាំ សហគ្រាស មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនិងអ្នកសារព័ត៌មាន ៥៦នាក់មកពីស្ថាប័នសារព័ត៌មានទូទាំងប្រទេស។ ថ្លែងនៅក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Nguyen Dang Tien ស្នង ការនយោបាយនៃតំបន់ទី៥កងទ័ពជើងទឹក បានលើកច្បាស់ថា៖  

       “ក្នុងរយៈពេលច្រើនឆ្នាំកន្លមកនេះ រួមជាមួយការយកចិត្តទុកដាក់របស់ បក្ស រដ្ឋ កម្មាភិបាល យុទ្ធជនទាំងអស់នៃតំបន់ទី៥កងទ័ពជើងទឹកជានិច្ចកាលទទួលបានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ការជួយឧបត្ថម្ភនិង សេចក្ដីស្រឡាញ់របស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័ន សមូហភាព និងកង កម្លាំងប្រដាប់អាវុធនៃខេត្តក្រុងទូទាំងប្រទេស ទាំងខាងសម្ភារៈនិងស្មារតី។ ជារៀងរាល់ឆ្នាំ មានគណៈ ប្រតិភូមកសាកសួរសុខទុក្ខ ជូនពរបុណ្យតេត ហើយលើកទឹកចិត្ត កម្មាភិបាល យុទ្ធជននិងប្រជាជននៅតំបន់សមុទ្រភាគនិរតីរបស់មាតុ ប្រទេស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ