គណៈប្រតិភូបក្សកុម្មុនិស្តវៀតណាមទៅទស្សនកិច្ចស.ប.ប.ក
|
លោកស្រី Ha Thi Khiet បានជួបសម្តែងការគួរសម ប្រធានគណៈ
កម្មាធិការអចិន្ត្រៃសន្និសីទប្រជាជនកំពូល ស.ប.ប.ក Kim Yeng Nam |
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់គណៈបក្សពលករស.ប.ប.ក ចាប់ពីថ្ងៃទី ៨ដល់ថ្ងៃទី១២តុលា២០១៥ គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ លោកស្រី Ha Thi Khiet លេខាមជ្ឈឹមបក្ស បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ និងចូលរួមពិធីរំលឹកខួបលើកទី៧០ នៃទិវាបង្កើតគណៈបក្សពលករស.ប.បក។ នាថ្ងៃទី១១តុលា នៅទីស្នាក់ការ មជ្ឈឹមបក្សពលករស.ប.ប.ក លោកស្រី Ha Thi Khiet បានជួបសម្តែងការគួរសម ប្រធានគណៈកម្មាធិការអចិន្ត្រៃសន្និសីទប្រជាជនកំពូល ស.ប.ប.ក Kim Yeng Nam ។ នៅទីនេះ លោកស្រី Ha Thi Khiet បានអះអាងថា វៀតណាមជានិច្ច កាលមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយ ស.ប.ប.ក និងរំពឹងទុកថា ប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាអភិវឌ្ឍន៍ ក្នុងលក្ខណៈថ្មី តាមរយៈរូបភាពពហុបែប សមស្រប សំដៅនាំមលផលប្រយោជ ន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕