គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមចូលរួមមហាសន្និបាតលើកទី៣៧នៃគណៈបក្សក្មុយនិស្តបារាំង

គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមចូលរួមមហាសន្និបាតលើកទី៣៧នៃគណៈបក្សក្មុយនិស្តបារាំង - ảnh 1
គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាមចូលរួមមហាសន្និបាតលើកទី៣៧នៃគណៈបក្សក្មុយនិស្តបារាំង

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់គណៈកម្មាធិការប្រតិបត្តិមជ្ឈឹមគណៈ
បក្សកុម្មុយនិស្តបារាំង គណៈប្រតិភូបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ លោក
 Pham Minh Chinh លេខាមជ្ឈឹមបក្សនិងជាប្រធានគណៈកម្មាធិការចាត់ តាំងមជ្ឈឹម
 ចូលរួមសន្និសីទលើកទី៣៧នៃគណៈបក្សបារាំង។ មហាសន្និបាត នេះបានប្រារព្ធ
ឡើងពីថ្ងៃទី២ដល់ថ្ងៃទី៥មិថុនានៅក្រុងប៉ារីសប្រទេសបារាំង ដោយមានការចូលរួម
របស់សមាជិកផ្លូវការជាង៥រយនាក់រួមទាំងភ្ញៀវជាតិនិង អន្តរជាតិជាង៥រយនាក់
ទៀតផង។ នៅក្នុងមហាសន្និបាតនេះ លោក Pham Minh Chinh បានសម្តែងក្តីជឿ
ជាក់ថា មហាសន្និបាតបក្សលើកទី៣៧របស់បារាំងនេះនឹង ពង្រីកបាននូវបញ្ញានិង
ឬទ្ធនុភាពបដិវត្តន៍ ដើម្បីនាំចេញគោលមាគ៌ា គោលនយោ បាយត្រឹមត្រូវ ជួយគណៈ
បក្សកុម្មុយនិស្តបារាំជំនះពុះពាររាល់ការលំបាកសាក ល្បង បន្តនាំគណៈបក្សបោះ
ជំហានទៅមុខនិងទទួលបានជោគជ័យនាពេលខាងមុខ។

        តាងនាមថ្នាក់ដឹកនាំគណៈបក្សកុម្មុយនិស្តបារាំង លោក  Pierre Laurent លេខា
ទូទាំងប្រទេសនៃគណៈបក្សកុម្មុយនិស្តបារាំង បានថ្លែងអំណរគុណចំពោះ ការចូល
រួមមហាសន្និបាតនេះរបស់គណៈប្រតិភូវៀតណាមនិងចាត់ទុកនេះជា សក្ខីភាព
សម្រាប់ចំណងសាមគ្គីភាព និងភាពជិតស្និទ្ធរវាងបក្សទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ